លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ

2026/05/31 12:39:42 am        99

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាន​និយាយកាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) ថា សម្ព័ន្ធមិត្តអាមេរិកដែលមានទ្រព្យសម្បត្តិច្រើន ត្រូវតែទទួលខុសត្រូវក្នុងវិស័យ​ការពារជាតិឲ្យ​កាន់តែធំ​​ជាង​នេះ​ ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងលែងឧបត្ថម្ភធនការ​ពារ​សន្តិសុខរបស់ពួកគេទៀតហើយ​។

អំឡុង​ពេល​ថ្លែងនៅឯកិច្ចប្រជុំ Shangri-La Dialogue ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី លោក Hegseth បានបញ្ជាក់​ថា សហរដ្ឋអាមេរិកកំពុងស្វែង​រក​គំរូសម្ព័ន្ធភាពថ្មីមួយ ដែលផ្តោតលើការចែករំលែកបន្ទុក និងការពឹងផ្អែកលើខ្លួនឯង ក្នុងចំណោមប្រទេសដៃគូ។

លោក Hegseth បាននិយាយថា៖ «យុគសម័យដែល​សហរដ្ឋអាមេរិកត្រូវ​ឧបត្ថម្ភធនដល់វិស័យ​ការពារជាតិរបស់ប្រទេសអ្នកមាន បានចប់ហើយ។ យើងត្រូវការដៃគូ មិនមែនធ្វើ​ជា​អាណាព្យាបាលនោះ​ទេ»។

លោកបានពិពណ៌នាអំពីវិធីសាស្រ្តនេះថា ជាការផ្លាស់ប្តូរឆ្ពោះទៅរក «ការទទួលខុសត្រូវរួមគ្នា មិនមែនការពឹងផ្អែកឡើយ​» ដោយអះអាងថា សម្ព័ន្ធភាពត្រូវតែផ្លាស់ប្ដូរ​ឆ្ពោះ​ដោះស្រាយ​បញ្ហាប្រឈមសន្តិសុខ នាពេលអនាគត។ លោក Hegseth បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធភាពដំណើរការបាន លុះត្រាតែសមាជិកទាំងអស់ចូលរួមចំណែកយ៉ាងមានអត្ថន័យចំពោះការការពាររួម។

លោក Hegseth បានបន្ថែម​ថា រដ្ឋបាលត្រូវបានជំរុញ​ដោយការប្តេជ្ញាចិត្តការពារជាតិដែលបានធ្វើឡើងរួចហើយ ដោយដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិកជាច្រើន រួមមានជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន។

លោក Hegseth ក៏បានព្រមានផងដែរថា បណ្ដា​ប្រទេសដែលមិន​មានឆន្ទៈក្នុងការបង្កើនការរួមចំណែករបស់ពួកគេ អាចប្រឈមមុខនឹងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរបស់ពួកគេ ជាមួយទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        3
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm