ឱសថព្យាបាលកូវីដ និង​ឧបករណ៍​តេស្តរហ័ស​មាន​លក់ច្រើន​លើទីផ្សារ​តែ​ការ​ទិ​ញ​បច្ចុប្បន្ន​កំពុងធ្លាក់ចុះ

2022/04/21 08:13:35 pm        713

ភ្នំពេញ៖ បើតាមបណ្តាអ្នកលក់ឱសថ អះអាងថា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីនេះ ការលក់ឱសថព្យាបាលកូវីដ១៩ និងឧបរករណ៍តេស្តរហ័ស កំពុងធ្លាក់ចុះខ្លាំង ខណៈដែលករណីឆ្លងថ្មីក៏មានការថយចុះ បង្ហាញពីសញ្ញាណល្អនៃការថយចុះជំងឺកូវីដ១៩។

បើតាមម្ចាស់ឱសថស្ថានស្រីមុំផ្សារតាប៉ាង និងតំណាងឱសថស្ថានសុវណ្ណភូមិ នៅជិតផ្សារធំថ្មី បានថ្លែងប្រាប់BTV ដូចៗគ្នាថា នៅក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ពលរដ្ឋដែលអញ្ជើញមកទិញ​ឱសថ​នានា​ដែលពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ជាពិសេសឱសថMolnupiravir និងឧបរករណ៍តេស្តរហ័សជាដើមនោះ ​គឺមានស្ទើរមិនដល់១០%នោះទេ ប្រៀបធៀប និងថ្ងៃបុណ្យ​ចូលឆ្នាំប្រពៃណីចិន កាលពីអំឡុងចុងខែមករា ឆ្នាំ២០២២នេះ ។

បើតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបានអនុញ្ញាត​អោយមានការនាំចូល​ឱសថព្យាបាលកូវីដ១៩​ ជាពិសេសឱសថMolnupiravir និងឧបរករណ៍តេស្តរហ័សច្រើន​មកក្នុងប្រទេសកម្ពុជា​ ដើម្បី​ជម្រុញអោយតម្លៃលក់មានការធ្លាក់ថ្លៃ តែចំនួនការទិញឱសថព្យាបាលកូវីដ និងការទិញ​ឧបករណ៍​ធ្វើ​តេស្តរហ័សរបស់ប្រជាពលរដ្ឋមានចំនួនតិច ​ឬច្រើន ​គឺវាអាស្រ័យលើការឆ្លងកើតជំងឺកូវីដ១៩ ហើយពលរដ្ឋ​មានយល់ដឹង មានការប្រុងប្រយ័ត្នរៀងៗខ្លួនខ្លាំង ជាពិសេសគឺការទទួលបានការចាក់​វ៉ាក់សាំង​កូវីដ១៩ ដូសមូលដ្ឋាន​ និងដូស​ជម្រុញ​បានត្រឹមត្រូវ​ ទៅតាមការណែនាំរបស់គ្រូពេទ្យ។

ទោះយ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន ​ក៏បានណែនាំដែរថា គ្រប់ពលរដ្ឋទាំងអស់បើមាន​សង្ស័យថា​ខ្លួនមានអាការៈសុខភាពមិនស្រួល គឺអាចទិញឧបករណ៍តេស្តរហ័សនេះទៅធ្វើតេស្ត​ដោយ​ខ្លួនឯងបាន ដើម្បីដឹងនិងព្យាបាលជំងឺកូវីដ១៩នោះទាន់​ពេលវេលា ។ ដោយឡែក​សម្រាប់​ការ​ទិញឱសថMolnupiravirវិញ ​គឺយើងបានហាមទិញយកទៅ​លេប​ការពារកូវីដ១៩ ពោល​គឺត្រូវទិញ​នៅពេលដែលយើងធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ប៉ុណ្ណោះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm