កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក លៀម សូដា អភិបាលរងខេត្ត និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ចុះត្រួតពិនិត្យអគារស្នាក់នៅចំនួន០៣ ទីតាំងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញនិងបង្រ្កាប ជនបរទេសនិងខ្មែរសុបចំនួន ១៥២នាក់ នៅទីតាំងទី៣ដែលមានអគារ G99 ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងសម្ភារវត្ថុតាងសង្ស័យបម្រើអោយការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយចំនួន។
បច្ចុប្បន្ន ជនបរទេសរួមទាំងជនជាតិខ្មែរនៅទីតាំងនោះ សរុបចំនួន ១៥២ នាក់ ស្រី៤៦នាក់ (ខ្មែរចំនួន៨នាក់ ស្រី) ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ាដើម្បីបន្តនីតិវិធី៕







