រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល

2026/06/01 11:24:40 am        148

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០២៦នេះ គ្រោងប្រមូលចំណូលឲ្យបានក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល ខណៈការផ្គត់ ផ្គង់ទឹកស្អាតក្នុងឆ្នាំនេះមានកំណើនកើនឡើង ស្រប​ពេល​ការ​ត​បណ្តាញ​ចូល​ខ្នងផ្ទះ ត្រូវបានគ្រោងក្នុងរង្វង់ប្រមាណជាង ៣០ពាន់ខ្នង ផ្ទះផងដែរ។

លោក ដេង ប៉ូលីដែន អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ចនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើក​ឡើង​ក្នុង​បទ​បង្ហាញនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១៤ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ នៅចុងសប្តាហ៍កន្លងមកថា សម្រាប់ផែនការផលិតកម្មរបស់ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២៦នេះ នៅក្នុងកិច្ចដំណើររោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំនួន ៩ កន្លែង គ្រោង​ផលិត​ទឹក​ស្អាតសរុបបានចំនួនជិត ៣២៩ លានម៉ែត្រគូបក្នុងមួយឆ្នាំ ក្នុងផែន​ការ​ផលិត​កម្ម​ជា​មធ្យម​ប្រចាំ​ថ្ងៃជាង ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ក្នុងនោះការតបណ្តាញចូលខ្នងផ្ទះ ត្រូវ​បាន​គ្រោង​ប្រមាណ ៣០ពាន់ខ្នងផ្ទះបន្ថែមផងដែរ។

 ដោយឡែកផែនការប្រមូលចំណូលវិញ សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​គ្រោង​ប្រមូល​ចំណូលក្នុងរង្វង់ សរុបជិត ៤០០ ប៊ីលានរៀល ដោយក្នុងនោះចំណូលលើថ្លៃទឹក គ្រោង​ជាង ៣៥៣ ប៊ីលានរៀល, ចំណូលសិទ្ធិជាវទឹកជាង ១១ ប៊ីលានរៀល, ចំណូល​ពី​សេវា​កម្ម​ជាង ​៧ ​ប៊ីលានរៀល, ចំណូលលើអត្រាប្តូរប្រាក់ជាង ៣ ប៊ីលានរៀល និងចំណូលផ្សេងៗជាង ២៥ ​ប៊ីលានរៀល (ចំណូលមិនទាន់ទូទាត់ចំណាយ)។

សូមបញ្ជាក់ថា ផែនការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០២៦នេះ ក្នុង​នោះ​រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតភូមិព្រែក គ្រោងក្នុងផែនការប្រមាណជាង ៥២ លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ឆ្នាំ, រោងចក្រជ្រោយចង្វា ជិត ៤៥ លានម៉ែត្រគូប, រោងចក្រចំការមនជាង ១៨ លាន​ម៉ែត្រ​គូប, រោងចក្រនិរោធ ជាង ៩៣ លានម៉ែត្រគូប, បាក់ខែងជំហានទី១និងទី២ ជាង ១១០ លានម៉ែត្រគូប, បឹងធំ ជាង ១.៥ លានម៉ែត្រគូប, តាខ្មៅ ជាង ៦.៧ លានម៉ែត្រគូប, ម្លេច ជាង​ ៤៥ លានម៉ែត្រគូប និងរោងចក្រត្បូង ឃ្មុំ ជាង ៥៨ លានម៉ែត្រគូបក្នុងមួយឆ្នាំ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
2026/06/01 01:04:08 pm        1
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
2026/06/01 12:56:42 pm        1
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
2026/06/01 12:49:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%

2026/06/01 01:04:08 pm
​គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
2026/06/01 12:56:42 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
2026/06/01 12:49:04 pm
​យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
2026/06/01 12:29:55 pm
​កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
2026/06/01 12:27:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/31 07:14:21 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/31 03:46:34 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am