ការនាំចេញ​ផលិតផល​មិនមែន​កាត់ដេរ ​មាន​កំណើនខ្ពស់ក្នុងត្រីមាសទី១

2022/04/21 08:56:42 pm        755

ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលមែនមែនកាត់ដេរ ​មានតម្លៃជាង ១,២ ប៊ីលានដុល្លារ ក្នុង​ត្រីមាសទី១ ឆ្នាំ២០២២នេះ ​កើនឡើង ៣៨,២ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន។ កំណើននេះ ​គឺខ្ពស់ជាងកំណើននៃការនាំចេញផលិតផលកាត់ដេរ និងផលិតកសិកម្ម។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល៣ខែ ឆ្នាំ២០២២នេះ ​កម្ពុជារកចំណូលបានជាង ១,២១២លានដុល្លារ ពីការនាំចេញផលិតផលមិនមែន​កាត់ដេរ ​ដែលតួលេខនេះ​កើនឡើង ៣៨,២ភាគរយ។

ផលិតផលវិនិយោគដែលមិនមែនកាត់ដេរ មានដូចជា៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក និងផលិតផល​ស្បែកសត្វកែច្នៃជាដើម។

កំណើននៃការនាំចេញផលិតផលមិនមែនកាត់​ដេរនេះ​ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តរៀបចំធ្វើ​សេចក្តី​ព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ ​និងទាក់ទាញ​វិនិយោគ​លើវិស័យយានយន្ត និង​អេឡិចត្រូនិក​ផងដែរ​។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត ​និងអេឡិចត្រូនិកនៅកម្ពុជា សម្រាប់ការផលិតផ្គត់ផ្គង់​ទីផ្សារអន្តរជាតិ។ ​ការរៀបចំផែនទីបង្ហាញផ្លូវនេះ ​គឺធ្វើឡើងបន្ទាប់ពីវិស័យយានយន្ត និងវិស័យ​អេឡិចត្រូនិកនៅកម្ពុជា នារយៈពេលចុងក្រោយនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។

រាជរដ្ឋាភិបាល ​បានកំណត់យកវិស័យយានយន្ត ​និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព​ដែល​មានសក្តានុពល ​សម្រាប់​ជំរុញការចូលរួមរបស់កម្ពុជា​ ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការ​លើក​កម្ពស់ ​ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ជាពិសេសវិស័យនេះ ​នឹងចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្រប​តាម​ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តា ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ​ជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី ​សម្រាប់ឆ្នាំ២០២១-២០២៣» ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        315
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        242
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm