ក្រុម​មន្ត្រី​ដើរចេញ​ពី​កិច្ចប្រជុំ G20 ខណៈ​រុស្ស៊ី​ឡើង​ថ្លែង​

2022/04/21 09:50:07 pm        998

​ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី​លោកស្រី Sri Mulyani Indrawati បាន​និយាយ​ថា សង្គ្រាម​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ជា​ប្រធានបទ​ត្រូវ​បាន​ផ្តោត​លើនៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ទាំង ២០ប្រទេស​កាលពី​ថ្ងៃ​ពុធ ដោយ​បាន​ចាត់​ទុក​ការពិភាក្សា​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​របស់​ពិភពលោក​ថា ត្រូវ​បាន​ធ្វើឡើង​ក្រោម​កាលៈទេសៈ​ដ៏​លំបាក​។​

​រដ្ឋមន្ត្រី​ក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក​លោកស្រី Janet Yellen និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយ​ក្រែ​ន​លោក Serhiy Marchenko បាន​ដើរ​ចេញពី​កិច្ចប្រជុំ​ ខណៈ​តំណាង​របស់​រុស្ស៊ី​បាន​ចាប់ផ្តើម​ថ្លែង​។ យោង​តាម​មន្ត្រី​នៅ​ក្នុង​កិច្ច​ប្រជុំ​បាន​និយាយ​ថា ការ​ដើរចេញ​ត្រូវ​បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​មួយ​ចំនួន និង​ទេសាភិបាល​ធនាគារ​កណ្តាល​ក៏បាន​ចាក​ចេញពី​បន្ទប់​ផង​ដែរ។​

មន្ត្រី​និយាយ​ថា រដ្ឋមន្ត្រី និង​ទេសាភិបាល​ធនាគារ​កណ្តាល​មួយ​ចំនួន ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​តាមអ៊ីនធឺណិត​បាន​បិទ​កាមេរ៉ា​របស់​ពួកគេ នៅ​ពេល​ដែល​តំណាង​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឡើង​ថ្លែង​។​ លោក​និយាយ​ថា សមាជិក​ជាច្រើន​បាន​ថ្កោលទោស​សង្គ្រាម ការប្រព្រឹត្ត​មិន​សម​ហេតុផល និង​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​។​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយ​ថា រុស្ស៊ី​មិន​គួរ​នៅតែ​ជា​សមាជិក G20 នោះ​ទេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm