ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤១នាក់ បានស្លាប់ និង ១៤០ នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសៅរ៍ ទោះបីជាមានបទឈប់បាញ់ដែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ១៧ ខែមេសាក៏ដោយ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រ X របស់ខ្លួនថា៖«ចំនួនអ្នកស្លាប់សរុប ចាប់តាំងពីការផ្ទុះឡើងនៃភាពតានតឹងប្រដាប់អាវុធ នៅថ្ងៃទី ០២ ខែមីនា បានកើនឡើងដល់ ៣.៤១២ នាក់ ដោយមានមនុស្ស ១០.២៦៩ នាក់ រងរបួស»។
យោងតាមក្រសួង នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតែបន្ត ចំនួនអ្នកស្លាប់ និងរបួស អាចនឹងកើនឡើងបន្ថែមទៀត៕
