​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់

2026/06/01 11:29:47 pm        62

ប្រទេសបារាំង បានកើត​មាន​អំពើហិង្សា បន្ទាប់ពីមាន​ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម​ Paris Saint-Germain (PSG) ក្នុង​ក្រប​ខ័ណ្ឌ​ Champions League របស់តំបន់​អឺរ៉ុប​ ដោយ​បានយក​ឈ្នះ​​​ក្រុម​ Arsenal របស់អង់គ្លេស ខណៈ​មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន ជាង ២០០នាក់រងរបួស ហើយ​មនុស្សម្នាក់បានបាត់បង់ជីវិត​ នៅ​ពេល​ដែល​ពិធីអបអរសាទរ បានប្រែ​ទៅ​ជា​មាន​ភាពច្របូកច្របល់ទូទាំងប្រទេស។

អាជ្ញាធរបានប្រាប់​ឲ្យ​ដឹង​ថា មនុស្ស ៧៨០​នាក់ត្រូវបានចាប់ខ្លួនទូទាំងប្រទេស បន្ទាប់ពីក្រុម​ PSG ទទួល​បាន​ជ័យ​ជម្នះ​ នៅក្នុង​វគ្គ​ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី​ អំឡុង​ការ​ប្រកួត​ នៅ​ទីក្រុង Budapest របស់​ប្រទេស​ហុង​គ្រី​ កាលពីយប់ថ្ងៃសៅរ៍ចុង​សប្ដាហ៍​កន្លង​មក​ ខណៈមនុស្ស ២១៩​នាក់ បានរងរបួស ក្នុង​នោះ​មាន​ ៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nuñez បានឲ្យ​ដឹងថា មន្ត្រីនគរបាល​ និងបុគ្គលិកសន្តិសុខចំនួន ៥៧នាក់ក៏បានរងរបួសផង​ដែរ ក្នុងអំឡុងពេលមាន​ភាពចលាចល ដែលបានឃើញកុប​ករ​ដុតរថយន្ត លួច​ទំនិញ​ក្នុង​ហាង ប៉ះទង្គិចជាមួយនគរបាល​ និងព្យាយាមបិទផ្លូវសំខាន់ៗ នៅទីក្រុងប៉ារីស។

គួរបញ្ជាក់​ថា ទិដ្ឋភាព​ដ៏អាក្រក់ទាំងនេះ បានគ្របដណ្ដប់លើអ្វីដែលគួរតែជាយប់ប្រវត្តិសាស្ត្រ សម្រាប់ក្រុម PSG ដែលបានឈ្នះជើង​ឯក​ Champions League ជាលើកទី២ ជាប់ៗគ្នា បន្ទាប់ពីបានស៊ុត​បញ្ចូល​ទី​តាម​ស្មើ​គ្រាប់បាល់​នាំ​មុខ​របស់ក្រុម Arsenal មុនពេលទទួលបានជ័យជម្នះ ក្នុង​វគ្គ​ប៉េណាល់ទីកាត់​សេចក្ដី​ដ៏តានតឹង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm