នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង

2026/06/02 12:04:25 am        43

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងស្វាគមន៍ដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់មេដឹកនាំមីយ៉ាន់ម៉ា គឺ​លោក មីន អ៊ុង ឡាំង (Min Aung Hlaing) ចាប់តាំងពីអតីតមេដឹកនាំយោធារូបនេះ បានក្លាយជាប្រធានាធិបតី បន្ទាប់ពីមាន​នូវ​ការបោះឆ្នោតដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយ។

លោក មីន អ៊ុង ឡាំង ដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្ម ដោយសារ​ការដឹកនាំធ្វើ​រដ្ឋប្រហារក្នុងឆ្នាំ២០២១ បានទៅ​ដល់ប្រទេសឥណ្ឌា កាល​ពី​ថ្ងៃទី៣០ ខែឧសភា ហើយគ្រោងនឹងជួបលោក Modi នៅទីក្រុងញូវដេលី នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ។ នេះបើយោងតាមក្រសួងការបរទេសឥណ្ឌា។

លោក Modi ក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបានជួបលោក មីន អ៊ុង ឡាំង ក្នុងនាមជាប្រធានាធិបតី ទោះបីជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទៅទស្សនកិច្ច នៅ​សហភាព​មីយ៉ាន់ម៉ា កាលពីខែមេសាក៏ដោយ។

ក្រសួងបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំង ២ នឹងធ្វើកិច្ចពិភាក្សា «ស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងប្រវត្តិសាស្ត្រ និងអរិយធម៌រវាងប្រទេសទាំង២»។

គួរបញ្ជាក់​ថា សហភាព​មីយ៉ាន់ម៉ាត្រូវបាន​ស្ថិត​ក្នុង​សភាព​ឯកោ​អស់រយៈពេលប្រហែល​ ៥ឆ្នាំមក​ហើយ​ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ​២០២១ ដោយមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងឡាំង ត្រូវបានហាមឃាត់មិនឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូលនានា ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm