ក្រុមហេសបូឡាបានបើកការវាយប្រហារដោយមីស៊ីលទៅលើភាគខាងជើងអ៊ីស្រាអែល ដើម្បីសងសឹកការទម្លាក់គ្រាប់បែកលើទីក្រុងនានារបស់ប្រទេសលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញ ទូរទស្សន៍ Al Jazeera ។
យោងតាមបណ្តាញទូរទស្សន៍នេះ ក្រុមហេសបូឡាបានបាញ់មីស៊ីលជាង ២០ គ្រាប់ ទៅលើកន្លែងតាំង លំនៅឋាន នៅក្នុងតំបន់ Galilee ភាគខាងលិច។
ទន្ទឹមនឹងនេះ យោងតាមការបង្ហោះនៅលើបណ្តាញTelegram របស់ក្រុមហេសបូឡា ការវាយប្រហារទាំងនោះ បានកំណត់គោលដៅលើមូលដ្ឋានអ៊ីស្រាអែលនៅភាគខាងជើងទីក្រុង Haifa និងនៅក្នុងទីក្រុង Nahariya ដែលមានចម្ងាយប្រហែល ៧ គីឡូម៉ែត្រពីព្រំដែន។
ការបង្ហោះនោះបានបញ្ជាក់ថា៖«ប្រតិបត្តិការទាំងនេះ ត្រូវបានធ្វើឡើង ដើម្បីសងសឹកនឹងការវាយប្រហារដោយកងកម្លាំងរបស់អ៊ីស្រាអេលនៅលីបង់ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងច្រើន៕

