ជើងឯក ៤​សម័យ John Higgins ឡើង​ជុំ​ទី​២ ស្នូកឃ័រ​ជើងឯក​ពិភពលោក​ តែ Ding Junhui ធ្លាក់​

2022/04/21 10:28:45 pm        139

​ស្នូកឃ័រ៖ ​ជើងឯក​ស្នូកឃ័រ​ពិភពលោក ៤សម័យ John Higgins បាន​បន្តដំណើរ​ឡើង​ជុំ​ទី២ ហើយ​ក្រោយ​យកឈ្នះ​កីឡាករ​ថៃ Thepchaiya Un-Nooh ១០-៧ហ្វ្រេ​ម​។ ​​ចាប់ផ្តើម​ដំណាក់កាល​ដំបូង Thepchaiya Un-Nooh បាន​នាំ​មុខមុន ៥-៤ហ្វ្រេ​ម តែ​បទពិសោធន៍​ក្រាស​ក្រែល​របស់​កីឡាករ​វ័យ ៤៦ឆ្នាំ John Higgins គឺ​ជា​ដើមទុន​ដ៏​សំខាន់​ក្នុងការ​វាយបក​យកឈ្នះ​នៅ​ដំណាក់កាល​ទី២ វិញ​។

​​ជុំ​បន្ត​កីឡាករ​ស្កុ​ត​ឡេ​ន​រូបនេះ​នឹង​ជួប​ជាមួយ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Luca Brecel រឺ​កីឡាករ​ថៃ​មួយ​រូប​ទៀត Noppon Saengkham​។ ​ ចំណែកឯ​អតីត​កីឡា​ករលេខ ១ ពិភពលោក​ចិន Ding Junhui បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អង់គ្លេស Kyren Wilson ១០-៨ហ្វ្រេ​ម​។ ​​Ding Junhui ត្រូវ​បន្ត​រង់ចាំ​ទៀត​ដើម្បី​ក្លាយជា​កីឡាករ​ចិន​ដំបូង​ឈ្នះ​ជើងឯក​ពិភពលោក ហើយក៏​ខកខាន​ឈ្នះ​ជើងឯក Tour រយៈពេល ៣ឆ្នាំ​មកហើយ​បន្ទាប់ពី​ឈ្នះ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៩ UK Championship​។

​​ចំណែកឯ Kyren Wilson ក៏មាន​រដូវ​កាល​មិនល្អ​ដែរ​ឆ្នាំនេះ ដោយ​លទ្ធផល​ល្អ​បំផុត​បាន​ត្រឹម​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Gibraltar Open ខែ​មុន​។ ​​រីឯ​ជើងឯក​ពិភពលោក​ឆ្នាំ២០១៩ Judd Trump បាន​នាំមុខ ៦-៣ហ្វ្រេ​ម​ត្រឹម​ដំណាក់កាល​ដំបូង​ទៅលើ​កីឡាករ​អ៊ីរ៉ង់ Hossein Vafaei ដែលជា​កីឡាករ​អ៊ីរ៉ង់​ទី១ ​មានមុខ​នៅ​ការប្រកួត​ជើងឯក​ពិភពលោក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        1
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        421

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm