គំនិតផ្តួចផ្តើមបោសសម្អាតមីនរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងប្រទេសយេម៉ែន គឺគម្រោង Masam បានប្រកាស កាលពិថ្ងៃអាទិត្យថា ក្រុមរបស់ខ្លួនបានបោសសម្អាតមីន និងគ្រាប់ដែលមិនទាន់ផ្ទុះសល់ពី សង្គ្រាមចំនួន ៦.៣២៣ គ្រាប់ នៅទូទាំងប្រទេសនេះ ក្នុងអំឡុងខែឧសភា។

ក្រុមទាំងនោះ បានបោសសម្អាត និងធ្វើឲ្យរួចផុតគ្រោះថ្នាក់នូវដីជាង ១,២ លានម៉ែត្រការ៉េ ក្នុងអំឡុងខែមុន។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយគម្រោងនេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X។
គម្រោងនេះដែលបានចាប់ផ្តើមដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងឆ្នាំ ២០១៨ ធ្វើការដើម្បីបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះពីតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ នៅទូទាំងប្រទេសយេម៉ែន។
តំបន់ធំៗនៃប្រទេសយេម៉ែន គឺពោរពេញដោយមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងអំឡុងសង្គ្រាមស៊ីវិលដែលបានផ្ទុះឡើង នៅចុងឆ្នាំ ២០១៤ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហ៊ួទីបានដណ្តើមយករដ្ឋធានី Sanaa។
រដ្ឋាភិបាលយេម៉ែនចោទប្រកាន់ក្រុមហ៊ូទីថា បានដាក់មីនជាង ២ លានគ្រាប់ ចាប់តាំងពីជម្លោះបានចាប់ផ្តើម ដែលខ្លួននិយាយថា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ទោះបីជាមានការបញ្ចប់អរិភាពក៏ដោយ៕
