មនុស្សជាង ២០០ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកនាវាដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន នៅអាមេរិកខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។
យោងតាមសារព័ត៌មាននេះ ចាប់តាំងពីសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារកាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុន យោធាបានធ្វើការវាយប្រហារជាង ៦០លើក លើកទូកដែលគេជឿថា ត្រូវបានប្រើប្រាស់ដោយក្រុមជួញដូរគ្រឿងញៀន។ យ៉ាងហោចណាស់មានមនុស្ស ២០២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។
ទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានរាយការណ៍ពីការវាយប្រហារបែបនេះចុងក្រោយ នៅថ្ងៃទី ៣០ ខែឧសភា។ មនុស្សបីនាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនេះ។
ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការ Southern Spear ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន កាលពីខែវិច្ឆិកា៕

