អគ្គរដ្ឋអាជ្ញាអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ បានព្រមានអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ ក្រោមរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ជាពិសេសទាក់ទងនឹងឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងការមិនអើពើរបស់នាយកប្រតិបត្តិនេះចំពោះសេចក្តីសម្រេចរបស់តុលាការ។
លោកស្រី Gali Baharav-Miara ដែលជាទីប្រឹក្សាផ្នែកច្បាប់របស់រដ្ឋាភិបាលផងដែរ បានប៉ះទង្គិចជាមួយ រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ ចាប់តាំងពីខ្លួនចូលកាន់តំណែងនេះ នៅចុងឆ្នាំ ២០២២។
លោកស្រី Baharav-Miara បានថ្លែងនៅក្នុងសន្និសីទមួយរបស់សមាគមមេធាវីអ៊ីស្រាអែលនៅថ្ងៃចន្ទនេះថា៖«ដោយសារជិតដល់ទីបញ្ចប់នៃអាណត្តិរបស់សភា ការប្រណាំងប្រជែងគ្នា បានចាប់ផ្តើម ដើម្បីលុបបំបាត់ស្ថាប័នប្រជាធិបតេយ្យនានា»។
លោកស្រីបានចង្អុលបង្ហាញជាពិសេសទៅលើសេចក្តីព្រាងច្បាប់ពីរ ដែលកំពុងធ្វើដំណើរឆ្លងកាត់ សភាអ៊ីស្រាអែល៕

