លោក Zelenskyy និយាយ​ថា​ លោកបាន​ត្រៀម​ជួប​ចរចា​ជាមួយ​លោក Putin

2022/04/21 10:42:09 pm        1.5 K

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ត្រៀមខ្លួនជាស្រេច​ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel លោក Zelenskyy បាន​និយាយ​ថា លោក​តែងតែ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចរចា​អំពី​ការបញ្ចប់​សង្គ្រាមជាមួយ​លោក ​Putin ប៉ុន្តែ​មិន​ជឿថា ​រុស្ស៊ី​ចង់​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។​

​អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយថា ប្រទេស​រុស្ស៊ីបានបង្ហាញ​ដល់​អ៊ុយ​ក្រែ​ន​នូវ​សេចក្តីព្រាង​ឯកសារ​ ចំពោះ​ការទាមទារ​របស់ខ្លួន​ជា​ផ្នែក​នៃ​កិច្ចចរចា​សន្តិភាព ហើយ​ពេលនេះ​កំពុង​រង់ចាំ​ការឆ្លើយ​តប​ពី​ទីក្រុង​គី​វ។​ ​លោក Peskov និយាយ​ក្នុង​សន្និសីទ​ជាមួយ​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិតកាលពី​ថ្ងៃ​ពុធ​ថា ប្រទេសរុស្ស៊ី​បានអនុម័ត​លើ​សេចក្តីព្រាង​ឯកសារ​ ដែលមាន​ចែង​ច្បាស់លាស់​ទៅកាន់​អ៊ុយ​ក្រែ​ន ហើយ​ពេលនេះយើង​កំពុង​រង់ចាំ​ការឆ្លើយតប​។ ​ទីក្រុង​មូ​ស្គូ​បានទាមទារ​ជា​យូរ​មកហើយ​ក្នុងចំណោម​បញ្ហា​ផ្សេងទៀត ​ដែល​ឲ្យ​អ៊ុយ​ក្រែ​ន​បោះបង់បំណង​ដើម្បី​ចូលរួម​ជាមួយ ​NATO​។

​អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​នឹង​យល់ព្រម​ចំពោះ​រឿងនេះ​ ជា​ថ្នូរ​ទៅនឹង​ការធានាបាន​សន្តិសុខ​ពី​ប្រទេស​មួយចំនួន​។ ​លោក Zelenskyy និយាយថា ស្ថានភាព​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​របស់​ប្រទេស​នៅតែមាន​ភាពលំបាក ខណៈ​ទាហាន​រុស្ស៊ី​បាន​បន្ត​ការវាយប្រហារ​ជាថ្មី​។ លោកបាន​ជំរុញ​ឱ្យ​ប្រទេសលោកខាងលិច​បន្ត​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ និង​អនុវត្ត​ការហាមឃាត់​ទាំងស្រុង​លើ​ការនាំចូល​ប្រេង និង​ផលិតផល​ប្រេង​របស់​រុស្ស៊ី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm