ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្វាគមន៍ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto នៅវិមានប្រធានាធិបតី Elysee ស្ថិតក្នុងទីក្រុងប៉ារីស ។
ជំនួបមួយនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២លើវិស័យការពារជាតិ ថាមពល កសិកម្ម និងដឹកជញ្ជូន នៅក្នុងចំណោមវិស័យជាច្រើនទៀត ។
ជំនួបនេះដែរ បានកើតមានឡើង រយៈពេល ១ឆ្នាំគត់ ក្រោយដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ។
លោក Macron និយាយថា ភាពជាដៃគូរវាងឥណ្ឌូនេស៊ី និងបារាំង មានការជាប់ពាក់ព័ន្ធគ្នាជាងពេលណាៗទាំងអស់ ។
លោកថា លោកបានពិភាក្សាជាមួយលោក Subianto លើបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz ផងដែរ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃប្រេងនៅតាមបណ្តាប្រទេសអាស៊ី ។
ដោយឡែក លោក Subianto និយាយដែរថា ស្ថិរភាពនៅតំបនមជ្ឈិមបូព៌ា គឺសំខាន់ ហើយនិងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់លើស្ថានភាពថាមពលសកល និងខ្សែចង្វាក់ផ្គត់ផ្គង់សកល ។ ហេតុដូច្នេះហើយ សន្តិភាពនៅតំបន់មជ្ឈិមបូព៌ា គឺជាផលប្រយោជន៍រួមរបស់ពួកយើង ៕