នៅក្នុងចំណាត់ជាយុទ្ធសាស្ត្រមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹង នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានអំពាវនាវឲ្យអ៊ីរ៉ង់បង្ហាញ «ភាពបត់បែនអតិបរមា» សម្រាប់បទឈប់បាញ់ដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ។
ក្នុងឱកាសជជែកគ្នានោះ លោកស្រី Takaichi បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការចាប់យកឱកាសការទូតនេះ។
អំឡុងពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីបញ្ចប់ការសន្ទនានោះ លោកស្រី Takaichi បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីធានាបាននូវការធ្វើនាវាចរណ៍ដោយសុវត្ថិភាព និងដោយសេរី សម្រាប់នាវាមកពីអាស៊ី និងពីរតំបន់ផ្សេងទៀត។ ចំណាត់ការបែបនេះ គឺមានសារៈសំខាន់ ដើម្បីធ្វើឲ្យសកម្មភាពសមុទ្រក្នុងតំបន់មានស្ថិរភាព។
ទោះបីជាលោកស្រី Takaichi មិនបានរៀបរាប់លម្អិត អំពីប្រតិកម្មភ្លាមៗរបស់លោក Pezeshkian ក៏ដោយ ក៏លោកស្រីបានបញ្ជាក់ថា មេដឹកនាំទាំង២ ប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាបន្តបន្ទាប់ ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាដ៏ស្មុគស្មាញនៃភូមិសាស្ត្រនយោបាយទាំងនេះ៕