ក្រុមមន្រ្តីសុខភាពនិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២នាក់ និងមនុស្ស ១២នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃអាទិត្យ នៅហាងកាហ្វេតំបន់ហ្កាហ្សា ពេលដែលពួកគេជួបជុំគ្នានៅថ្ងៃឈប់សម្រាក ។
សាក្សីម្នាក់និយាយថា ពួកគេកំពុងស្រូបយកខ្យល់អាកាសក្នុងហាងកាហ្វេ នៅជិតកំពង់ផែ ពេលដែលមីស៊ីលវាយប្រហារពួកគេ ។ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីអ៊ីស្រាអែល ជុំវិញការវាយប្រហារមួយនេះ ។
បទឈប់បាញ់កាលពីខែតុលា ឆ្នាំមុន ដែលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពុំបានបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សានោះទេ ។
គួរឲ្យដឹងថា ជនប៉ាឡេស្ទីនប្រហែល ៩០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ៕