អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ

2026/06/02 02:57:08 am        25


រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយនៅ​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា នឹង «គ្មានភាពស្ងប់ស្ងាត់ នៅក្នុងទីក្រុងបេរូត» ឡើយ​ ប្រសិនបើការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្តមាន​ ហើយបានសន្យាថា នឹងបង្កើតតំបន់គ្រប់គ្រងដោយយោធានៅក្នុងតំបន់ភាគ​ខាង​ត្បូង​ទន្លេ Litani របស់​ប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោក ដោយសំដៅទៅលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត និងបន្ទាយរបស់ក្រុម​ហេសបូឡា ជាកន្លែងដែលលោកបានបញ្ជាឲ្យ​វាយប្រហារ នៅ​ថ្ងៃចន្ទនេះ​ លោក Israel Katz បាន​បញ្ជាក់​​ថា៖ «តំបន់​ Dahiyeh នៅទីក្រុងបេរូត មិនខុសពីសហគមន៍នានា នៅភាគខាងជើងអ៊ីស្រាអែលនោះ​ទេ ពោល​គឺ​ប្រសិនបើគ្មានភាពស្ងប់ស្ងាត់នៅភាគខាងជើងទេ នោះនឹងគ្មានភាពស្ងប់ស្ងាត់នៅទីក្រុងបេរូតដូចគ្នា​ដែរ»។

លោក Katz បានបន្ថែមថា៖ «ក្នុងពេលជាមួយគ្នានេះ កងកម្លាំងការពារជាតិ​អ៊ីស្រាអែល (IDF) នៅតែបន្តប្រតិបត្តិការវាយ​ប្រហារ និងចល័ត​ទ័ព ដើម្បី​ប្រឆាំង​​ភេរវករ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម​ហេសបូឡានៅក្នុងប្រទេសលីបង់ ដើម្បីលុប​បំបាត់​ការគំរាមកំហែងមក​លើ​កងកម្លាំងអ៊ីស្រាអែល និងប្រជាជននៃរដ្ឋអ៊ីស្រាអែល និងដើម្បីប្រែក្លាយតំបន់ Litani ទៅជាតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងសន្តិសុខរបស់ IDF ដោយគ្មានអាវុធ និងក្រុម​ភេរវករ»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាថា នឹងឲ្យ​មានប្រតិបត្តិការ​ចូល​កាន់តែជ្រៅទៅក្នុងដែន​ដី​របស់​លីបង់ បន្ទាប់ពីបានប្រកាសកាល​ថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកថា ផ្នែកធំមួយនៃភាគខាងត្បូងលីបង់ ឥឡូវនេះត្រូវបានចាត់ទុកថា ជា «តំបន់ប្រយុទ្ធ» ទោះបីជាមានបទឈប់បាញ់ក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm