កម្អែត្រូវបានគេមើលឃើញហូរចេញពីមាត់ភ្នំភ្លើង Kilauea ស្ថិតនៅរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ។ បន្ទុះដ៏ខ្លាំងក្លា ត្រូវបានគេរំពឹងផងដែរថានឹងកើតឡើងនៅថ្ងៃនេះ ។
ទីភ្នាក់ងារវាស់ស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក(USGS) រាយការណ៍ថា មាននូវឱកាសដែលភ្នំភ្លើងនេះ នឹងព្រួសផ្សែងផេះធ្លាក់លើសហគមន៍ក្បែរនោះផងដែរ បើទោះបីជាការកម្រើកខ្លាំង ពុំត្រូវបានគេមើលឃើញនៅផ្នែកខ្លះទៀតនៃភ្នំភ្លើងក៏ដោយ ។
ក្រុមអ្នកវិទ្យាសាស្រ្តនៅ USGS និយាយថា ភ្នំភ្លើង Kilauea បានផ្ទុះម្តងម្កាល ចាប់តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ រហូតមក ។
សូមបញ្ជាក់ថា ភ្នំភ្លើង Kilauea ស្ថិតក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅលើផែនដី ៕