មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប

2026/06/02 03:24:56 am        24


មន្ត្រីមកពីក្រុម​ចលនាឥ​ស្លាមប៉ាឡេស្ទីន បានប្រាប់សារព័ត៌មាន​ AFP ថា គណៈប្រតិភូហាក្រុម​ម៉ាសមួយក្រុម នឹងជួបជាមួយអ្នកអន្តរការី នៅប្រទេស​អេហ្ស៊ីប នា​ថ្ងៃទី៣ ខែមិថុនា ដើម្បីពិភាក្សាអំពីវិធីជំរុញបទឈប់បាញ់ដ៏ផុយស្រួយ នៅតំបន់​ហ្កាហ្សា។

ដែន​ដីប៉ាឡេស្ទីន នៅតែត្រូវបានរួប​រឹត​ដោយអំពើហិង្សាជា​រៀង​រាល់​ថ្ងៃ ដោយយោធាអ៊ីស្រាអែល និងក្រុម​ហាម៉ាសចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់ដែលមានសុពលភាពចាប់តាំងពីខែតុលាឆ្នាំមុន​។

ដំណើរការ​ទៅកាន់​ដំណាក់កាលទី២ នៃបទឈប់បាញ់ ដែលត្រូវបានគេសន្មតថា ពាក់ព័ន្ធនឹងការរំសាយអាវុធរបស់ក្រុម​ហាម៉ាស និងការដកកងទ័ពអ៊ីស្រាអែលបន្តិចម្តងៗ ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែមក​ហើយ​។

ដោយបាន​និយាយ​ក្នុង​លក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះរូប​គេមិនត្រូវបានអនុញ្ញាតឲ្យ​និយាយ​ពី​បញ្ហានេះជាសាធារណៈ មន្ត្រីពី​ក្រុម​ហាម៉ាសមួយ​រូប​បានប្រាប់​ថា៖ «ប្រទេស​អេហ្ស៊ីបបានអញ្ជើញក្រុម​ហាម៉ាស និងក្រុមផ្សេងទៀតឲ្យ​ចូលរួមក្នុងកិច្ចចរចាជាមួយអ្នកសម្របសម្រួល នៅថ្ងៃពុធ ដែលក៏នឹងរួមបញ្ចូលមន្ត្រីកាតា និងទួរគីផងដែរ»។

មន្ត្រី​រូប​នេះ បាន​បន្ថែមថា៖ «អន្តរ​ការី បានបង្ហាញគំនិត សម្រាប់ការបង្កើតសំណើថ្មី និងកែសម្រួលដែលអាចទទួលយកបានសម្រាប់ទាំងក្រុម​ហាម៉ាស និងអ៊ីស្រាអែល»។

មន្ត្រីរូបនោះបាននិយាយទៀត​ថា គណៈប្រតិភូហាម៉ាស ដែលដឹកនាំដោយប្រធានក្រុម​អ្នកចរចា លោក​ Khalil al-Hayya ក៏ដូចជាតំណាងមកពីក្រុមប៉ាឡេស្ទីនផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងទៅ​ដល់ទីក្រុងគែរ ដោយចាប់ផ្តើមនៅថ្ងៃទី២ ខែមិថុនា សម្រាប់កិច្ចពិភាក្សាដែលនឹងធ្វើឡើងនៅក្នុងទីក្រុង El-Alamein នៃ​សមុទ្រមេឌីទែរ៉ាណេ​៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm