EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

2026/06/02 03:25:21 am        30


សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យ​អ៊ីស្រាអែលបញ្ឈប់ការបង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគោរពអធិបតេយ្យភាពរបស់ប្រទេសនេះ​ ខណៈពេលដែលបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងផ្នែកការទូតដែលមានគោលបំណងជួយ​ឲ្យជម្លោះ​ថម​ថយ​។

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងសូមអំពាវនាវឲ្យ​អ៊ីស្រាអែលបញ្ឈប់ការបង្កើន​ភាពតានតឹងផ្នែកយោធា នៅក្នុងប្រទេសលីបង់ ហើយ​គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់»។

លោក El Anouni ក៏បានអំពាវនាវ​ឲ្យ​បន្តការចូលរួមផ្នែកការទូតដែល​ដឹកនាំដោយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីសម្រេចបាននូវមាគ៌ាដែល​ទទួល​យក​បាន​ពី​ភាគី​ទាំង២ ក្នុង​ការ​ឆ្ពោះទៅរកស្ថិរភាពរយៈពេលវែង។ លោកបានបញ្ជាក់​ថា៖ «ប្រជាជនលីបង់បានស៊ូទ្រាំនឹងការលំបាកយ៉ាងខ្លាំងរួចទៅហើយ។ ពួកគេមិនបានជ្រើសរើសសង្គ្រាមនេះទេ ហើយសង្គ្រាមនេះមិនមែនបង្កើត​ឡើង​ដោយ​ពួកគេទេ»។

លោក El Anouni បានបន្ថែមថា ប្រជាជននៅក្នុងប្រទេសលីបង់ និងអ៊ីស្រាអែល មានសិទ្ធិរស់នៅក្នុងសន្តិភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការគំរាមកំហែងដោយសារ​ជម្លោះថ្មី​ឡើយ​។ លោកបានសង្កត់​ធ្ងន់​ថា EU បង្ហាញ​ពីការមានសាមគ្គីភាពជាមួយប្រជាជនលីបង់ ហើយនឹងបន្តផ្តល់ការគាំទ្រ និងជំនួយសង្គ្រោះបន្ទាន់ ដើម្បីជួយអាជ្ញាធរឆ្លើយតបទៅនឹងវិបត្តិនេះ។

ពាក់ព័ន្ធ​នឹង​សន្តិសុខ លោក El Anouni បាននិយាយថា ប្លុកនេះកំពុងពិចារណាពីការមាន​វិធានការបន្ថែម ដើម្បីគាំទ្រដល់ស្ថិរភាព នៅក្នុងប្រទេសលីបង់ រួមទាំងលទ្ធ​ភាព​ដែល​អាច​មាន​បេសកកម្មថ្មី ក្នុង​គោលបំណងពង្រឹងអំណាចរដ្ឋ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm