
បន្ទាប់ពីកិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំង ២ រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Vikram Misri និយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Min Aung Hlaing បានបញ្ជាក់ឡើងវិញថា ទឹកដីរបស់ពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់សកម្មភាពធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខឥណ្ឌានោះទេ ។
នៅថ្ងៃចន្ទនេះ មេដឹកនាំរបបសឹកក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាលោក Aung Hlaing បានជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នៅក្នុងទីក្រុងញូវដែលី ។
លោក Misri និយាយថា សន្តិភាព និងស្ថិរភាពនៅមីយ៉ាន់ម៉ា គឺជាអាទិភាពកំពូលរបស់ឥណ្ឌា មិនត្រឹមតែសន្តិសុខនៅតាមសហគមន៍ព្រំដែន និងតំបន់ភាគឦសានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គំនិតផ្តួចផ្តើមតភ្ជាប់ក្នុងតំបន់ផងដែរ ដែលពាក់ព័ន្ធនឹងឥណ្ឌា ជាមួយតំបន់អាស៊ីអាគ្នេយ៍ ។
ដណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃរបស់លោក Aung Hlaing បានគូសបញ្ជាក់ពីការវិលត្រឡប់មកវិញបន្តិចម្តងនៃការចូលរួមតំបន់ឡើងវិញសម្រាប់មីយ៉ាន់ម៉ា រយៈពេល ៥ឆ្នាំ ក្រោយប្រទេសជិតខាងរបស់ពួកគេ គេចវេះថ្នាក់ដឹកនាំយោធារបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីរដ្ឋប្រហារយោធា ៕