លេខាធិការគណៈកម្មការហិរញ្ញវត្ថុព្រឹទ្ធសភាអាមេរិក ទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍខេត្តព្រះសីហនុ

2022/04/21 04:53:37 pm        814

ព្រះសីហនុ៖ លោក ផូល ហ្គ្រេវ (Paul Grave) លេខាធិការគណៈកម្មការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក និងក្រុមការងារ បានធ្វើដំណើរទស្សនកិច្ចខេត្តព្រះសីហនុ កាលពីម្សិលមិញ ដើម្បីសិក្សាស្វែងយល់អំពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ខេត្តនេះ នាពេលបច្ចុប្បន្ន។

ក្នុងជំនួបជាមួយអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន និងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោក ផូល ហ្គ្រេវ (Paul Grave) បានលើកសរសើរពីការអភិវឌ្ឍរីកចម្រើននៃខេត្តព្រះសីហុន នាពេលបច្ចុប្បន្ន ដែលខុសគ្នាស្រឡះ កាលពីពេល ដែលលោកមកខេត្តនេះ កាលពីឆ្នាំ១៩៩៤។

លោក បានសម្ដែងមោទនភាពចំពោះការរីកដុះដាលនូវអគារសណ្ឋាគារ ខុនដូខ្ពស់ៗ និង​បាន​លើកឡើងពីបញ្ហាអវិជ្ជមានមួយចំនួនផងដែរ ដែលត្រូវបានផ្សព្វផ្សាយ ដើម្បីឱ្យអាជ្ញាធរខេត្តនេះ​បកស្រាយ​ជូនលោកជ្រាប។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបើក​ចំហរ​ស្វាគមន៍​រាល់ការវិនិយោគពីបណ្តាប្រទេសនានា​ តែសង្កេតឃើញថា​ អ្នកវិនិយោគចិន បានចូល​មក​ធ្វើការ​វិនិយោគច្រើនជាងគេ ដូចជា អគារពាណិជ្ជកម្ម អគារស្នាក់នៅ សណ្ឋាគារ កាស៊ីណូ និងវិស័យផ្សេងៗទៀត ​ដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋច្រើន។

ឯកឧត្ដម បានបញ្ជាក់ថា ខេត្ដព្រះសីហនុ មិនមាន China Town នោះទេ បើទោះជាតំបន់អូរត្រេះ គឺជា​ប្រជុំអគារពា ណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ នៃការវិនិយោគរបស់ជនជាតិចិន តែស្ថិត​នៅ​ក្នុងការគ្រប់គ្រងរបស់អាជ្ញាធរខេត្ដ និងច្បាប់នៃកម្ពុជា។

ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៩ ប្រតិភូកងទ័ពជើងទឹក និងអនុព័ន្ធយោធាអាមេរិក ធ្លាប់ទៅ​បំពេញ​ទស្សនកិច្ចមូលដ្ឋានសមុទ្រ២៤លើក។ ការចូលចតនាវាចម្បាំងសហរដ្ឋអាមេរិកនៅខេត្តព្រះសីហនុ ៣១លើក ស្មើនឹង៣៦គ្រឿង ព្រមទាំងធ្វើ លំហាត់ហ្វឹកហ្វឺន រវាងកងទ័ពអាមេរិក ជាមួយកង​ទ័ពជើង​ទឹកមូលដ្ឋានសមុទ្រ ​ចាប់ពីឆ្នាំ១៩៩៦ ​មកដល់បច្ចុប្បន្ន ​១៧លើក ព្រមទាំងបានឧបត្ថម្ភគាំទ្រ​លើវិស័យផ្សេងៗ មានវិស័យអប់រំ សុខាភិបាល បរិស្ថាន និងការផ្លាស់ប្ដូរវប្បធម៌ជាដើម។

ខេត្តព្រះសីហនុ បានបង្កើតទំនាក់ទំនងខេត្ត-ក្រុងបងប្អូនជាមួយទីក្រុង ស៊ីអាថុល (Seattle) សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០០ និងទទួលបានជំនួយមនុស្សធម៌ ​ការពិនិត្យព្យាបាលជំងឺទូទៅ ព្យាបាលវះកាត់ភ្នែក ២លើក។ ឆ្នាំ២០២១ កន្លងមក សហរដ្ឋអាមេរិក បានបន្តរុករកអដ្ឋិធាតុកងទ័ព​អាមេរិកនៅកោះតាង​ ដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម។ ទីក្រុង ស៊ីអាថុល បានផ្ដល់​អំណោយ​ជា​គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តព្រះសីហនុ​ ប្រមាណ៣០០គ្រួសារ ដែលមានទឹកប្រាក់ស្មើនឹង៨ពាន់ដុល្លា។

ឯកឧត្តម គួច ចំរើន បានស្នើសុំប្រតិភូអាមេរិកនេះ ​ជួយជំរុញដល់ទីក្រុងស៊ីអាថុល បន្តទំនាក់ទំនង​ឱ្យជិតស្និទ្ធ និងរិតចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរ និងជួយផ្សព្វផ្សាយដល់អ្នកវិនិយោគអាមេរិក​មកទស្សនា ​និងស្វែងរកឱ្យកាសវិនិយោគ ​នៅខេត្តព្រះសីហនុ៕

អត្ថបទ៖ គង់ ប៊ុន ថា


អត្ថបទដែលទាក់ទង

ឯកឧត្តម ឌិត ទីណា បន្តជំរុញមន្ត្រីកសិកម្មឃុំ បង្កេីនការចុះផ្សព្វផ្សាយគោលនយោបាយកសិកម្មដល់ប្រជាកសិករដេីម្បីប្រយោជន៍រួមទាំងអស់គ្នា
2025/06/18 10:13:55 pm        1
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់៨៩ យាងចូល៩០ព្រះវស្សា
2025/06/18 08:30:41 pm        1
ប្រធានក្រុមមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន ចែករំលែក«បទពិសោធន៍ដឹកនាំអង្គភាព និងបទពិសោធន៍ក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី»
2025/06/18 07:52:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ឌិត ទីណា បន្តជំរុញមន្ត្រីកសិកម្មឃុំ បង្កេីនការចុះផ្សព្វផ្សាយគោលនយោបាយកសិកម្មដល់ប្រជាកសិករដេីម្បីប្រយោជន៍រួមទាំងអស់គ្នា

2025/06/18 10:13:55 pm
​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់៨៩ យាងចូល៩០ព្រះវស្សា
2025/06/18 08:30:41 pm
​រដ្ឋាភិបាលសំឡេងភាគតិចរបស់ព័រទុយហ្គាល់ ឡើងកាន់អំណាច
2025/06/18 08:24:11 pm
​ការស្ទង់មតិ៖ បក្ស Tisza នាំមុខ ១៥ពិន្ទុ លើបក្សកាន់អំណាច Fidesz របស់លោក Orban
2025/06/18 08:15:14 pm
​ជម្រកការពារគ្រាប់បែកអ៊ីស្រាអែលនៅស្ថានីយរថភ្លើងក្រោមដី ខណៈការវាយប្រហារមីស៊ីលអ៊ីរ៉ង់
2025/06/18 08:14:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 03:45:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/18 04:20:49 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am