ប្រទេសលីបង់ បានប្រកាសបទឈប់បាញ់ដោយផ្នែករវាងក្រុមហេសបូឡា និងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ជាលទ្ធផលចុងក្រោយត្រូវបានរំពឹងទុកចំពោះការថយចុះជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានសង្គ្រាមកាន់តែធំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។ ស្ថានទូតលីបង់នៅក្នុងទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងមិនបញ្ចប់ជម្លោះនៅក្នុងប្រទេសនេះទេ។ ប៉ុន្តែវាអំពាវនាវឱ្យអ៊ីស្រាអែលបញ្ចៀសការវាយប្រហារលើទីក្រុងបេរូត និងតំបន់ជាយក្រុងដែលគ្រប់គ្រងដោយក្រុមហេសបូឡា ខណៈក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់នឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល។

អរិភាពនៅភាគខាងត្បូងប្រទេសលីបង់ ដែលអ៊ីស្រាអែលបានឈ្លានពានកាលពីខែមីនា បានបន្តកាលពីល្ងាចថ្ងៃចន្ទ ហើយនៅព្រឹកថ្ងៃអង្គារនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់ផ្លោងពីរគ្រាប់ដែលឆ្លងកាត់ពីប្រទេសលីបង់ចូលទៅភាគខាងជើងអ៊ីស្រាអែល ប៉ុន្តែពុំមានរបាយការណ៍អំពីអ្នករងរបួសនោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសកិច្ចព្រមព្រៀងជាលើកដំបូងបាននិយាយថា ក្រុមហេសបូឡា តាមរយៈអន្តរការី បានប្តេជ្ញាថានឹងមិនវាយប្រហារអ៊ីស្រាអែលទេ។ លោក Trump ក៏បាននិយាយផងដែរថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន ព្រមព្រៀងដកកងកងទ័ពណាមួយដែលត្រៀមវាយប្រហារលើទីក្រុងបេរូត។ បន្ទាប់ពីការប្រកាសរបស់លោកTrump លោកNetanyahu បាននិយាយថា អ៊ីស្រាអែលនឹងបន្តប្រតិបត្តិការយោធានៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលកងកម្លាំងជើងគោកកំពុងរុលចូលទៅកាន់ទន្លេ Zaharani ជាការឈ្លានពានចូលជ្រៅបំផុតរបស់អ៊ីស្រាអែលទៅក្នុងប្រទេសលីបង់ ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ។
លោក Hassan Fadlallah សមាជិកសភារបស់ក្រុមហេសបូឡា បាននិយាយថា កងជីវពលនឹងគាំទ្របទឈប់បាញ់ពេញលេញនៅទូទាំងប្រទេសលីបង់ ជាជំហានដំបូងនៃការដកកងទ័ពអ៊ីស្រាអែល។