ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ

2026/06/02 09:23:04 am        66

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ថា វា ចាំបាច់ត្រូវរក្សាទុកកងកម្លាំងរក្សាសន្តិភាពនៅក្នុងប្រទេសលីបង់ បន្ទាប់ពីអាណត្តិនៃបេសកកម្មបច្ចុប្បន្ន ផុតកំណត់នៅចុងឆ្នាំ។ នៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលសារព័ត៌មាន AFP បានឃើញ លោក Guterres បានស្នើជម្រើសសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិ មានចាប់ពីជិត២.០០០នាក់ ដល់ជាង៥.៥០០នាក់ ដើម្បីនៅត្រួតពិនិត្យបទឈប់បាញ់ និងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធលីបង់។

របាយការណ៍បាននិយាយថា «ក្រោមជម្រើសទាំងអស់ដែលបានស្នើឡើង វត្តមានរបស់អង្គការសហប្រជាជាតិ នឹងធ្វើការដើម្បីសម្រួលដល់ការបន្ធូរបន្ថយភាពតានតឹង ការសន្ទនា ទំនាក់ទំនង ការសម្របសម្រួល និងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធលីបង់ ដែលនឹងចាំបាច់ឈានឆ្ពោះទៅរកគោលបំណងរួមនៃដំណោះស្រាយរយៈពេលវែងចំពោះជម្លោះ»។

ការព្រួយបារម្ភអំពីការចាកចេញនៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) កើតឡើងក្នុងពេលកងទ័ពអ៊ីស្រាអែលកំពុងកាន់កាប់នៅតំបន់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ និងខណៈអ៊ីស្រាអែលនិងលីបង់ ធ្វើការចរចាដោយផ្ទាល់ដើម្បីស្វែងរកការបញ្ចប់អរិភាពរាប់ទសវត្សរ៍។ បច្ចុប្បន្នអង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) មានកងកម្លាំងរក្សាសន្តិភាពប្រហែល៧.៥០០នាក់ មកពីជិត៥០ប្រទេស។ ពួកគេត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ ជិតខ្សែបន្ទាត់ពណ៌ខៀវ ជាព្រំដែនជាក់ស្តែងមានប្រវែង១២០គីឡូម៉ែត្ររវាងលីបង់ និងអ៊ីស្រាអែល ជាកន្លែងដែលកងកម្លាំងបច្ចុប្បន្នស្ថិតនៅចំកណ្តាលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។


អត្ថបទដែលទាក់ទង

លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
2026/06/02 09:49:49 am        1
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
2026/06/02 09:46:37 am        1
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
2026/06/02 09:23:04 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់

2026/06/02 09:49:49 am
​អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
2026/06/02 09:46:37 am
​ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
2026/06/02 09:23:04 am
​លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត
2026/06/02 09:19:48 am
​មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
2026/06/02 09:00:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/01 01:12:23 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 01:27:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am