កូរ៉េផ្ដល់រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យជាង ១០គ្រឿងដល់រដ្ឋបាលខេត្តសៀមរាប

2022/04/22 12:02:54 am        1.2 K

សៀមរាប៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន០៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ត្រូវបានរដ្ឋបាលខេត្តឃ្យុងជី ប្រទេសកូរ៉េខាងត្បូង ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដែលការផ្ដល់រថយន្ដនេះ បានធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៩ ដើម្បីបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត។

លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានថ្លែងអំណរគុណដល់តំណាងរដ្ឋបាលខេត្តឃ្យុងជី និងអង្គការមូលនិធិកិច្ចការសង្គម Go&Do ដែលលោក​បានលើកឡើងថា ការផ្តល់ជូននូវរថយន្តយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ​របស់រដ្ឋបាលខេត្តឃ្យុងជីនាពេលកន្លងមក វាពិតជាមានសារសំខាន់ណាស់នៅក្នុងការបម្រើផល​ប្រយោជន៍សាធារណៈនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងការជួយសង្គ្រោះអ្នកជំងឺ និងការអន្តរាគមន៍លើគ្រោះអគ្គិភ័យផ្សេងៗ។

លោក បានបន្តថា នៅក្នុងទូទាំងខេត្តសៀមរាប មានមណ្ឌលសុខភាពចំនួន៩៣ ប៉ុន្តែមណ្ឌល​សុខភាពខ្លះ ​នៅមិនទាន់មានរថយន្ត​សង្គ្រោះបន្ទាន់នៅឡើយ ។ ដូច្នេះក្នុងនាមរដ្ឋបាល​ខេត្តសៀមរាប លោកសូមអំពាវនាវដល់សប្បុរសជន ​និងរដ្ឋបាលខេត្តឃ្យុងជី បន្តជួយបន្ថែម​ជា​បន្តទៀត។

កាលពីឆ្នាំ២០១៩ រដ្ឋបាលខេត្តឃ្យុងជី បានផ្តល់ជូនខេត្តសៀមរាប នូវរថយន្តសង្គ្រោះបន្ទាន់​ចំនួន ០៤​គ្រឿង​ រថយន្តពន្លត់អគ្គិភ័យ០២គ្រឿង ។ ​នៅឆ្នាំ២០២០ ខេត្តនេះ ក៏បានប្រគល់ជូននូវ​រថយន្ត​ពន្លត់អគ្គិភ័យ​មួយគ្រឿង ​និងនៅឆ្នាំ២០២១ ខេត្តឃ្យុងជី ក៏បានប្រគល់ជូននូវរថយន្តសង្គ្រោះ​បន្ទាន់​៤គ្រឿង ​និងរយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង។

តំណាងរដ្ឋបាលខេត្តឃ្យុងជី លោក Park Woo-hee បាននិយាយថា លោកពិតជារីករាយ​នៅ​ពេល​ដែលលោកបានឃើញរថយន្ត ​ដែលជាជំនួយរបស់រដ្ឋបាលខេត្តឃ្យុងជីនេះ ត្រូវបានរដ្ឋបាល​ខេត្ត​សៀមរាប ​យកមកប្រើប្រាស់បានចំគោលដៅយ៉ាង​មានប្រសិទ្ធភាព។

ចំពោះសំណូមពររបស់រដ្ឋបាលខេត្តសៀមរាប ​លោកនឹងដាក់ជូនថ្នាក់ដឹកនាំខេត្តឃ្យុងជី ដើម្បី​ធ្វើការ​ពិនិត្យ​ពិចារណា៕ អត្ថបទ៖ ឈិត សាវី



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        454
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        583

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm