អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារ​បូរណភាព​ទឹកដី​ទាំង​ព្រំដែន​គោក និងព្រំដែនសមុទ្រ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ

2026/06/02 08:52:36 pm        357

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មី​តាមរយៈ​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​កម្ពុជា​បាន​និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មខ្លាំងក្លាដើម្បីការពារបូរណភាពទឹកដី ទាំង​ព្រំដែន​គោក ទាំងព្រំដែនសមុទ្រ តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែង និងរក្សាបាន​នូវ​សុខសន្តិភាព​ផង​។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូបញ្ជាក់ ចំពោះជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជា៖ ចាប់​តាំង​ពី​គណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោលជាឯកតោភាគី​នូវ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នារ​វាង​កម្ពុជា និងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦មក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​សម្រេច​ប្រើយ​ន្ត​ការ​នៃ​ការ​ផ្សះ​ផ្សារ​ដោយ​ចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​នីតិសមុទ្រ (UNCLOS) នោះឡើយពីព្រោះភាគីថៃ​បាន​លុប​ចោល​យន្តការ​ទ្វេភាគី​ដែល​ត្រូវ​បានថែរក្សាអស់រយៈពេល២៥ឆ្នាំមកហើយ។ ម្យ៉ាងទៀតយន្តការផ្សះផ្សារដោយចាប់បង្ខំនេះទៀតសោត បង្កើតឡើងដើម្បីជួយ​ទៅ​ដល់​រដ្ឋភាគី​ក្នុង​ការ​ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ ដែលពិតជាសម​ស្រប​ជាមួយ​ជំហរ​សន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ដូចគ្នាដែរចំពោះដំណោះស្រាយព្រំដែនគោក៖ ក្នុងនាម​ប្រទេស​ស្រ​ឡាញ់សន្តិភាព កម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់​បំផុត​នូវ​បទ​ឈប់​បាញ់​ក៏​ដូចជាស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុងជា​ពិសេស​ចំណុច​ទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ច​ឱ្យគ​ណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​គោក (JBC) ចុះវាស់វែងកំណត់ខណ្ឌសីមាប្រទេសទាំងពីរជាបន្ទាន់ ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

ឯកឧត្តមបានថ្លែងថា កម្ពុជាបានប្រកាន់​យក​ដំណោះស្រាយ​ដោ​យសន្តិវិធី​តាម​រយៈកា​រ​ចរ​ចា​ការទូត និ​ងគាំទ្រពេញទំហឹងនូវតួនាទីនិងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទឈប់បាញ់ និងអនុវត្តគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀតឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកឡើងវិញថា ជំហរបែបនេះត្រូវបានភាគីកម្ពុជាជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃរួចរាល់ហើយក៏ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីថៃ នាឱកាសជំនួបត្រីភាគី នៅកោះសេប៊ូ ប្រទេស ហ្វីលីពីនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែរ។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏បានបញ្ជាក់ប្រាប់សមភាគីថៃម្តងទៀតនៅក្នុងជំនួបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក។ ការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ គឺជាជំហានថ្មី និងជាសក្ខីភាពបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលងាកចេញពីជំហររបស់ខ្លួនឡើយ នោះគឺជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ហេតុនេះហើយទើបបានជារាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃនៅលើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក៕



 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm