សម្ដេចតេជោ៖ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាបញ្ហាដ៏ធំដូចអូសឫស្សីបញ្ច្រាសចុង

2026/06/02 10:52:08 pm        459

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានរំលឹក​អំពី​បញ្ហា​ទាក់​ទិន​នឹង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដែលជាបញ្ហាធំ ប្រៀបបាននឹងការអូសឫស្សីបញ្ច្រាសចុងដូច្នោះដែរ។

ក្នុងឱកាសអ​ញ្ជើញទស្សនកិច្ចទីស្នាក់ការថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើកំណែទ​ម្រង់​ហិរញ្ញ​វត្ថុ​សាធារណៈ​ដោយ​រាប់​បញ្ចូល​ទាំង​ការកែទម្រង់ពន្ធដារ មិនមែនជាបញ្ហាតូចតាចទេ វាធំណាស់ ស្ទើរដូចអូស​ឫស្សី​បញ្ច្រាស​ចុង​ឯណោះ។ រឿងអ្នកជាប់ពន្ធ វាជារឿងមួយហើយ ប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺជារឿងមួយទៀត។

សម្ដេចតេជោ បានលើកឡើងអំពីការផ្ដលើ់ចំណារពីរ យកទៅប្រើប្រាស់ដើម្បីធ្វើកំណែទម្រង់ គឺទី១- ឆ្នាំ២០១៣ ធ្វើសកម្មភាពដោយក្ដីក្លាហាន កុំមានការភ័យខ្លាចអី។ ទី២- ធ្វើ និងអនុវត្ត ហើយបញ្ជាក់ថា អ្នកដែលមក Lobby ខ្ញុំឱ្យយល់ខុស មកដល់ពេលនេះ មិនទាន់កើត ឬមិនទាន់ចាប់ជាតិនៅឡើយទេ។ បើមិនមានភាពហ្មត់ចត់ម៉ឺងម៉ាត់ កំណែទម្រង់នេះចេញមិនរួចទេ ។ ខ្ញុំធ្លាប់បញ្ជាក់ហើយថា វាវេទនាណាស់ ដែលធ្វើនាយករដ្ឋមន្ត្រីដោយគ្មានសាច់ប្រាក់ វាគ្មានប្រាក់ចំណូលគ្រប់គ្រាន់បំពេញឱ្យការចំណាយ ។ ប៉ុន្តែខ្ញុំជ្រើសរើសមនុស្សត្រូវ ដោយជ្រើសរើស គង់ វិបុល ហើយចាប់ផ្ដើមធ្វើកំណែទម្រង់ ដែលដឹកនាំដោយឯកឧត្តម គាត់ ឈន់ និងបន្តមក ឯកឧត្តម អូន ព័ន្ធមុនីរដ្ឋ ។ ប្រសិនបើមិនធ្វើកំណែទម្រង់ទេ ប្រហែលប្រាក់ពន្ធរបស់យើងគឺនៅដដែល។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសន្សំប្រាក់បានប្រមាណ៤ពាន់លានដុល្លារ សម្រាប់ចាត់ចែងធ្វើការអភិវឌ្ឍជាតិ តែកូវីដ-១៩ បានធ្វើឱ្យស្រកស្រុតផែនការរបស់សម្ដេច មិនបានសម្រេច ប៉ុន្តែក្រោយពីកូវីដ បានងើឡើងវិញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm