ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២១ នេះ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន ៨លើក បានបណ្តាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងរងរបួស ១៥នាក់ ក្នុងនោះរងរបួសធ្ងន់ ៨នាក់ និង ស្រាល ៧នាក់ ។
គ្រោះថ្នាក់ ចរាចរណ៍កើតនៅលើរាជធានី-ខេត្តចំនួន ដូចជា៖ ខេត្តកំពង់ចាម របួស ១នាក់ , កំពត របួស ២នាក់ , កណ្តាល ស្លាប់ ១នាក់ និងរបួស ៦នាក់ , ភ្នំពេញ របួស ១នាក់ , ស្ទឹងត្រែង ស្លាប់ ១នាក់ និងរបួស ២នាក់ , ឧត្តរមានជ័យ របួស ៣នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់៕


