​ការសិក្សាលើការអភិវឌ្ឍគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា នឹងបញ្ចប់នៅ ៣ ខែខាងមុខ

2022/04/21 07:13:19 pm        1.3 K

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំជាមួយឯកឧត្តម SaksayamChidchobរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ តាមប្រព័ន្ធវីដេអូពី ចម្ងាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានជម្រាបជូនភាគីថៃថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ទៅលើការកែលម្អប្រព័ន្ធផ្លូវដែកកម្ពុជា ដោយបច្ចុប្បន្ននេះកម្ពុជាកំពុងតែដំណើរការសិក្សាសមិទ្ធិលទ្ធភាព(Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា ហើយការសិក្សានេះគ្រោ ងនឹងបញ្ចប់ក្នុងរយៈពេល ៣ ខែខាងមុខ។

ឯកឧត្ដមបន្ថែមថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរវាងប្រទេសទាំងពីរ មិនគ្រាន់តែបង្កើនទំហំនៃកា រធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះជួយជំរុញដល់កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនភាគីថៃផងដែរនូវបច្ចុប្បន្នភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពុងអនុវត្តបន្តរបស់កម្ពុជា ដែលរួមមាន៖ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០២៤ បង្កើតបានជាអាស៊ានហាយវ៉េលេខ១ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅខេត្តកោះ កុង គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ បង្កើតបានជាអាស៊ានហាយវ៉េលេខ១១ តភ្ជាប់ពីប្រទេសឡាវតាមរយៈផ្លូវជាតិលេខ៧ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយឈរលើគោលការ ណ៍ BOT(កសាង ប្រតិបត្តិ ផ្ទេរ) ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿនលើកដំបូងគេនៅកម្ពុជា និងគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវលេខ៦៧ ពីភ្នំពេញទៅអន្លង់វែង និងតភ្ជាប់ទៅកា ន់ប្រទេសថៃ ក្នុងគោលបំណងដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើងថែ មទៀត។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងគ ម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដែ លគម្រោងទាំងពីរនេះ នឹងជួយសម្រាលដល់ការកកស្ទះនៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត និងជំនួយជាដែករ៉ៃប្រើរួចប្រវែង១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ជាប្រយោជន៍សម្រាប់ប្រើប្រាស់នៅក្នុងវិស័យផ្លូវដែកនៅកម្ពុជា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សារកវិធីសាស្រ្តជំរុញការអនុវត្តគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន(Cross Border Facilities) នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងដា ក់ឱ្យដំណើរការច្រកទ្វារព្រំដែននេះឱ្យបានឆាប់ប្រកបដោយប្រសិទ្ធភាពសំដៅសម្រាលការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ការបើកច្រកទ្វារព្រំដែនផ្សេងទៀតនៅតាមបណ្តោ យព្រំដែនកម្ពុជា-ថៃ និងកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងគោលបំណងបង្កើនការតភ្ជាប់ ប ង្កើនទំហំពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍ និងវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ៕​ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ
2026/07/01 06:02:55 pm        1
ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា
2026/07/01 05:51:34 pm        1
ពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ រដ្ឋសភា បានបំពេញមុខងារស្នូល​ទាំងបីរបស់ខ្លួនបានយ៉ាងសកម្ម ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ
2026/07/01 04:38:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ

2026/07/01 06:02:55 pm
​ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា
2026/07/01 05:51:34 pm
​របាយការណ៍៖ នាវាមួយគ្រឿងបានជាប់គាំងនៅច្រកសមុទ្រហ័រមូស ដោយសារការបិទផ្លូវ
2026/07/01 05:24:07 pm
​ប្រជាជនលីបង់រាប់ម៉ឺន​នាក់ តម្រង់​ទៅផ្ទះសម្បែង​វិញ ខណៈការប្រយុទ្ធគ្នាធូរស្រាល
2026/07/01 05:19:14 pm
​បង់ក្លាដែសព្រមានអំពីការកើនឡើងនៃជំងឺគ្រុនឈាម ខណៈមានភ្លៀងធ្លាក់ច្រើន
2026/07/01 05:16:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/01 07:35:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/01 07:33:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am