ប្រមុខការទូតកម្ពុជា៖ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សា​ចំនួនពីរ​រូប​រួច​ហើយ​ដែល​ជា​អ្នក​ច្បាប់​ល្បីៗ​ ដើម្បីចូលរួមអនុវត្តយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS

2026/06/02 04:47:23 pm        219

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN អំពី​ការ​ចាប់​ផ្តើម​ដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS, រយៈពេល​បី​សប្ដាហ៍​ខាង​មុខ​ភាគី​ថៃត្រូវ​ឆ្លើយតបចំពោះការជូនដំណឹងជាផ្លូវការរបស់កម្ពុជា។ ខណៈពេលនេះកម្ពុជាបា​ន​ជ្រើស​រើស​អ្នក​ផ្សះផ្សាចំ​នួនពីរ​រូបរួ​ចហើយដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃ​ក៏ត្រូវ​ជ្រើស​រើស​អ្នក​ផ្សះផ្សាចំនួនពីររូបដែរ ដើម្បីពួកគេឈានទៅជ្រើសរើសប្រធានដែលជាសមាជិកទី៥ ហើយ​បង្កើត​ទៅ​ជាគណៈកម្មការ​នៃអ្នកផ្សះផ្សា សម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍​លើ​ការ​ដោះស្រា​យ​ដោយ​សន្ដិ​វិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​បញ្ជាក់​ឱ្យ​ដឹង​បែប​នេះ ក្នុងឱកាសបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយ​កម្ពុជា​ជូន​ដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN អំពីការចាប់ផ្តើម​ដំណើរ​ការ​នៃ​យន្តការ​ផ្សះ​ផ្សាដោ​យប​ង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅ​រសៀល​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ។

សូមជម្រាបថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ តាមរយៈសារពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពាក់ព័ន្ធនឹង​ការ​ទាមទារ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នាជាមួយប្រទេសថៃ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និង​អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់​ផ្ដើម​ដំណើរ​ការ​នៃ​យន្ត​ការ​ការ​ផ្សះ​ផ្សា​ដោយ​ចាប់​បង្ខំ (Compulsory Conciliation) ដែលស្ថិតក្រោម​អនុសញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្តីពីនី​តិស​មុទ្រ (UNCLOS)។

សម្ដេចធិបតី មានប្រសានស៍បញ្ជាក់ថា កម្ពុជាបានជ្រើស​រើស​យក​យន្ត​ការ​ទាមទារ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួ​យប្រទេសថៃតាមយន្តការការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation)​នេះ ​ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយ​អនុលោកតាមច្បាប់អន្តរជាតិ។

សម្ដេចធិបតីថ្លែងថា កម្ពុជា​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ដោះ​ស្រាយ​វិវាទ​ជាមួយ​ប្រទេស​ជិត​ខាង​ដោយ​សន្ដិវិធី។ សម្ដេចធិបតីបន្តថា កម្ពុជានៅតែមានបំណង​កសាង​ទំនាក់​ទំនង​ជាមួយ​ភាគី​ថៃ​ដោយ​ឈរ​លើ​មូលដ្ឋានសន្ដិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹម​នឹង​នេះអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាត្រូវតែគោរពជាដាច់ខាត៕

អត្ថបទដែលទាក់ទង

ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
2026/06/02 06:47:27 pm        1
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
2026/06/02 06:30:48 pm        1
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
2026/06/02 06:12:57 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន «ល្អ​ជាងពី​មុន​ច្រើន​ណាស់​» បើមានសង្គ្រាម​ថ្មី​ជាមួយអាមេរិក

2026/06/02 07:00:02 pm
​យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី វាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែន
2026/06/02 06:49:38 pm
​ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
2026/06/02 06:47:27 pm
​ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើ​អ្នកផ្សព្វផ្សាយព័ត៌មានមិន​ពិត​
2026/06/02 06:46:30 pm
​លោក Putinសន្យាសងសឹក ក្រោយអ៊ុយក្រែនវាយប្រហារតំបន់ Luhansk
2026/06/02 06:37:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 05:41:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 01:27:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am