ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Dnipro ប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស ១១នាក់

2026/06/03 12:56:30 am        45

អភិបាលតំបន់លោក Oleksandr Hanzha និយាយនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងភាគអាគ្នេយ៍ Dnipro របស់អ៊ុយក្រែន កាលពីយប់កន្លងទៅ បានកើនឡើងដល់ ១១នាក់ រួមទាំងកុមារ ២នាក់ផងដែរ ។

លោក Hanzha និយាយថា សាកសពរបស់ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ និងស្រ្តីម្នាក់ ត្រូវបានគេទាញចេញពីកម្ទេចកម្ទីអគារកម្ពស់ ៤ជាន់ ដែលរងការបំផ្លិចបំផ្លាញ ។

លោកបាននិយាយនៅមុននេះថា ក្មេងប្រុសម្នាក់អាយុ ៣ឆ្នាំ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ ក្នុងនោះមនុស្ស ៣៧នាក់ រងរបួស ។

រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញប្លុកអគារផ្ទះល្វែងរងការបំផ្លិចបំផ្លាញ រថយន្តខូចខាតរាយប៉ាយពាសពេញផ្លូវ ហើយនិងផ្សែងហុយពីបំណែកកម្ទេចកម្ទី ។

លោកយាយ Tetiana វ័យ ៧០ឆ្នាំ និយាយថា កូនស្រីរបស់គាត់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារនេះ បន្ទាប់ពីការវាយប្រហារទី ២ ត្រូវចំកូនស្រីគាត់ ។ លោកយាយថា កូនស្រីរបស់គាត់ស្ថិតក្នុងផ្ទះល្វែង ហើយគ្មានឱកាសអាចរត់ចេញទាន់ពេលបាននោះទេ ។

ក្រុមអាជ្ញាធរនិយាយថា យានដ្រូន និងមីស៊ីលរុស្ស៊ី បានវាយប្រហារដ្ឋធានីគីវរបស់អ៊ុយក្រែន និងទីក្រុងជាច្រើនទៀតនៅព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់មនុស្ស ១៧នាក់ និងមនុស្សជាង ១០០នាក់ផ្សេងទៀត រងរបួស រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ការព្រមានពីផែនការរបស់ទីក្រុងមូស្គ សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm