ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា ក្រៅពីក្រុមការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណ និងជូនពរឆ្នាំថ្មីដល់ក្រុមតារាប្រជាប្រិយយើងទាំងអស់ ទោះមិនមានក្នុងរូបភាពក្ដី ដែលតែងបានចូលរួមបង្កបរិយាកាសសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋយើង នៅគ្រប់កម្មវិធី។ តួនាទីដែលក្រុមតារាប្រជាប្រិយយើង បាននិងកំពុងបំពេញ មិនត្រឹមតែជាការជួយជ្រោងវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជាចំណែកដ៏សំខាន់ ក្នុងការបំពេញអត្ថន័យដល់សន្តិភាព ជាពិសេសសន្តិភាពផ្លូវចិត្ត ដែលយើងគ្រប់រូបត្រូវការជាចាំបាច់។
ឯកឧត្ដបន្ត ដោយបង្ហាញនូវក្ដីសង្ឃឹមថា យើងពិតជានឹងអាចរួមគ្នាក្នុងឆ្នាំថ្មីនេះ បង្កបរិយាកាសស ប្បាយរីករាយបន្ថែមទៀត ជូនដល់ជនរួមជាតិយើង ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព៕ ដោយ៖ គង់ ឌិន


