របាយការណ៍៖ លោក Trump រិះគន់លោក Netanyahu ធ្ងន់ៗ ជុំវិញការបង្កើន​ភាពតានតឹង នៅលីបង់

2026/06/03 01:28:10 am        67

ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់យ៉ាងខ្លាំង ចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពាក់ព័ន្ធ​នឹង​បង្កើន​ប្រតិបត្តិ​ការ​យោធាថ្មីៗនេះរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ក្នុងអំឡុងពេលមាន​ការសន្ទនាតាមទូរស័ព្ទដ៏តានតឹងមួយ កាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦)។​ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន​ Axios ដោយសំអាង​ដល់​សម្តីមន្ត្រីអាមេរិក២រូប និងប្រភពទី៣ ដែលបានប្រាប់​ឲ្យដឹង​អំពីជជែក​នេះ។

យោងតាមរបាយការណ៍នោះ បាន​ឲ្យ​ដឹង​ថា លោក Trump បានរិះ​គន់​លោក Netanyahu ធ្ងន់ៗ ក្នុង​អំឡុង​ពេល​មាន​ការសន្ទនាពេញទៅការ​ប្រើ​​ពាក្យអសុរោះដាក់​គ្នាទៅវិញ​ទៅមក ដោយប្រធានាធិប​តីអាមេរិក​បាន​ចោទប្រកាន់មេដឹកនាំអ៊ីស្រាអែលថា បានបង្កើនជម្លោះ និងធ្វើឲ្យ​ការចរចាដែលកំពុងបន្តមាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្ថិត​ក្នុង​ហានិភ័យ​។

របាយការណ៍នេះបានឲ្យ​ដឹង​ទៀត​ថា លោក Trump បានហៅលោក Netanyahu ថា «មិន​ចេះគិត​ពិចារណា» ហើយចោទប្រកាន់លោកថា មិនដឹងគុណ។ ប្រភពចំនួន ២ បានប្រាប់សារព័ត៌មាន​ Axios ថា លោក Trump ក៏បានសំដៅទៅលើការកាត់ក្តីលើ​លោក Netanyahu ជុំវិញសំណុំ​រឿង​ពុករលួយ ដែលកំពុងបន្តមាន និង «អះអាងថា លោក​បានជួយឲ្យ​លោក Netanyahu នៅក្រៅពន្ធនាគារ»។

មន្ត្រីអាមេរិកម្នាក់ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន​ Axios បានសង្ខេបការកត់សម្គាល់របស់លោក Trump ដែល​បាន​និយាយ​ថា៖ «អ្នកលែងមាន​សតិ​ហើយ​។ អ្នកនឹងជាប់ពន្ធ​នាគារ​ ប្រសិនបើវាមិនមែនដោយសារ​ខ្ញុំទេ​។ ខ្ញុំកំពុងជួយសង្គ្រោះអ្នក។ មនុស្សគ្រប់គ្នាស្អប់អ្នកឥឡូវនេះ។ មនុស្សគ្រប់គ្នាស្អប់អ៊ីស្រាអែលដោយសារតែរឿងនេះ»។

យោងតាមសារព័ត៌មាន ​​Axios បាន​ឲ្យ​ដឹង​បន្ថែម​ថា ជាមួយ​គ្នានេះ លោក Trump បានព្រមានលោក Netanyahu ថា ការគំរាមកំហែងវាយប្រហាររដ្ឋធានីបេរូតរបស់លីបង់ នឹងធ្វើឲ្យ​អ៊ីស្រាអែលកាន់តែឯកោនៅលើឆាកអន្តរជាតិ។

របាយការណ៍នេះបានបញ្ជាក់ថា លោក Trump មានក្ដី​បារម្ភជាពិសេស អំពីការស្លាប់ និងរបួសរបស់ជនស៊ីវិល នៅក្នុងប្រទេសលីបង់ និងបានជំទាស់នឹងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលដែលពាក់ព័ន្ធនឹងការបំផ្លិច​បំផ្លាញអគារ ដើម្បីកំណត់គោលដៅមេបញ្ជាការរតបស់​ក្រុម​ហេសបូឡាម្នាក់ៗ។ មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់សារព័ត៌មាន​ Axios បន្ទាប់ពីមាន​ការ​ជជែក​តាម​ទូរស័ព្ទនេះ អ៊ីស្រាអែលលែងមានគម្រោងវាយប្រហារគោលដៅរបស់​ក្រុម​ហេសបូឡានៅទីក្រុងបេរូតទៀតហើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm