មនុស្ស ២នាក់ស្លាប់​ អំឡុង​ការតវ៉ានៅ​​កេនយ៉ា ប្រឆាំងការបង្កើត​កន្លែង​​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ សម្រាប់អ្នក​ជំងឺ Ebola

2026/06/03 01:32:55 am        49

ក្រុម​អ្នក​រៀបចំការតវ៉ា និងប្រភពសន្តិសុខ បានប្រាប់សារព័ត៌មាន Reuters នៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះថា មនុស្សយ៉ាង​តិច ២នាក់ បានបាត់បង់ជីវិត នៅភាគ​កណ្តាលប្រទេសកេនយ៉ា ក្នុងអំឡុងពេលមាន​ការ​តវ៉ាប្រឆាំងនឹងគម្រោង​បង្កើត​កន្លែងដាក់ឲ្យ​នៅដាច់ដោយឡែកពីគេ សម្រាប់អ្នក​ជំងឺ Ebola របស់​សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតី William Ruto បានបដិសេធការរិះគន់ ដែល​ថា វានឹងធ្វើឲ្យ​ប្រជាជន​កេនយ៉ាមានគ្រោះថ្នាក់។

អ្នករៀបចំការតវ៉ា លោក Patrick Wahome បាននិយាយថា អ្នកទាំង២ ស្លាប់ដោយសាររបួសត្រូវ​គ្រាប់​កាំភ្លើង បន្ទាប់ពីនគរបាល​បានបើកការបាញ់ប្រហារលើបាតុកររាប់រយនាក់ កាលពីថ្ងៃចន្ទ នៅក្នុងទីក្រុង Nanyuki ជាទី​ដែលមូលដ្ឋានទ័ពអាកាសមានបំណងផ្ដល់​ទីតាំង សម្រាប់​​​កន្លែងដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នោះ​។

ប្រភពសន្តិសុខមិនបានបញ្ជាក់ថា អ្នកទាំង២ ស្លាប់ដោយរបៀបណានោះទេ។ អ្នកនាំពាក្យនគរបាល​លោក Michael Muchiri បាននិយាយថា លោកមិនបានដឹងព័ត៌មាន អំពីការស្លាប់នេះ​នោះទេ។

គួរបញ្ជាក់​ថា ផែនការបង្កើតមណ្ឌល​មួយដែលមាន ៥០គ្រែ​​ ដើម្បីផ្ទុកជនជាតិអាមេរិកដែលបានប៉ះពាល់នឹងវីរុស នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬអ៊ូហ្គង់ដា បានធ្វើឲ្យ​ជនជាតិកេនយ៉ាជាច្រើនខឹងសម្បា ដោយ​ចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្ទេរហានិភ័យសុខភាពសាធារណៈនៃការថែទាំអ្នកជំងឺ។ តុលាការកេនយ៉ាកាលពីសប្តាហ៍មុន បានសម្រេច​ផ្អាកផែនការនេះជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងបណ្តឹងពីក្រុមតស៊ូមតិផ្នែកច្បាប់។ ការសវនាការ ១ផ្សេងទៀតគ្រោងនឹង​​ធ្វើឡើងនៅថ្ងៃអង្គារនេះ​។

បើយោងតាមមន្ត្រី និងប្រភពការទូតអាមេរិក បាន​ឲ្យ​ដឹង​ថា បើទោះបីជាមានដីការ​បង្គាប់បញ្ជានេះ​ក៏ដោយ ក៏​យន្តហោះយោធាអាមេរិកនៅតែបន្តហោះហើរដឹក​បុគ្គលិក និងសម្ភារៈទៅកាន់​ទីនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់​ព័ន្ធ​នឹង​ករណី​នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm