WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ

2026/06/03 03:13:02 am        58


អង្គការសុខភាពពិភពលោក (WHO) បានឲ្យ​ដឹង​ថា មានការ​បញ្ជាក់​អះអាង​ជំងឺ Ebola ចំនួន ៣២១ករណី អំឡុង​ការផ្ទុះឡើង នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយ​ករណីសង្ស័យ គឺ​ ១១៦នាក់​ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងនូវ​ចំនួនករណីសង្ស័យ ខណៈដែលមនុស្សរាប់រយនាក់ត្រូវបានដក​ចេញពី​បញ្ជី​ឈ្មោះ​​ ក្រោយ​ការស៊ើបអង្កេត។

នៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ ទីភ្នាក់ងារនេះបានបញ្ជាក់​ថា មានអ្នកស្លាប់ចំនួន ៤៨នាក់ និងមនុស្ស ៦នាក់បានជាសះស្បើយ នៅកុងហ្គោ។ អាជ្ញាធរកុងហ្គោបានបង្ហាញ​ករណីថ្មីជាលើកដំបូង កាល​ពី​ថ្ងៃចន្ទ​។ អ្នកនាំពាក្យរបស់ WHO លោក Christian Lindmeier បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីសថា នៅអ៊ូហ្គង់ដា មានករណីដែលត្រូវបានបញ្ជាក់ចំនួន ៩ករណី និងការស្លាប់ដែលពាក់ព័ន្ធម្នាក់ ។

ក្រសួងសុខាភិបាលបានឲ្យ​ដឹង​នៅ​ថ្ងៃអង្គារនេះ​ថា ក្រសួងសុខាភិបាលអ៊ូហ្គង់ដា បានបញ្ជាក់ករណីជំងឺ Ebola ​ថ្មីចំនួន ៦ បន្ថែមទៀត ដែលធ្វើ​ឲ្យ​ចំនួនសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសនេះ កើនឡើងដល់ ១៥ករណី។ ក្រសួងបានបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគណនីបណ្ដាញ​សង្គម X របស់ខ្លួនថា ករណីទាំង ៦ នោះ ត្រូវបានបញ្ជាក់ក្នុងចំណោមអ្នកដែលបានប៉ះពាល់ជាមួយករណីដែលត្រូវ​បានបញ្ជាក់ផ្សេងទៀត។

WHO បានឲ្យ​ដឹង​កាលពីថ្ងៃសុក្រចុង​សប្ដាហ៍​កន្លង​ទៅ​ថា ៩០៦ករណី ត្រូវបាន​សង្ស័យមាន​វីរុសជំងឺ Ebola ប្រភេទ Bundibugyo នៅកុងហ្គោ រួមទាំងករណី​ស្លាប់ត្រូវបាន​សង្ស័យចំនួន ២២៣នាក់ដែលកំពុងត្រូវបានស៊ើបអង្កេត។ ក្រោយមក អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក លោក Jean Kaseya បានឲ្យ​ដឹង​នៅក្នុងអត្ថបទសារព័ត៌មាន Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ករណីសង្ស័យជាង ១.១០០នាក់ កំពុងត្រូវបានស៊ើបអង្កេត។

យ៉ាងណាក្ដី នៅពេលត្រូវបាន​សួរថា តើ​ហេតុអ្វីបានជាតួលេខចុងក្រោយបង្ហាញពីចំនួនករណីសង្ស័យទាបខ្លាំង​យ៉ាង​ដូច្នេះ​ លោក Lindmeier បាននិយាយថា ទិន្នន័យបានបង្ហាញថា ករណីរាប់រយត្រូវបានដក​ចេញបញ្ជី​សង្ស័យ​​ ដោយ​ពួកគេ​មិន​ពាក់​ព័ន្ធ​នឹងជំងឺនេះ​ទេ​៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm