អន្តរជាតិ ៖ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសG-7 បាននិយាយថាពួកគេបានផ្តល់ និងបានសន្យារួមគ្នាជាមួយសហគមន៍អន្តរជាតិនូវការគាំទ្របន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដែលមានចំនួនទឹកប្រាក់កើនឡើងលើសពី ២៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២ ហើយនឹងត្រៀមបន្ថែមទៀតតាមការដែលត្រូវការ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមរដ្ឋមន្ត្រី បាននិយាយថាពួកគេសោកស្តាយដែលរុស្ស៊ីចូលរួមក្នុងវេទិកាអន្តរជាតិ រួមជាមួយក្រុមប្រទេសG-20 មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែឡកំពុងជួបប្រជុំក្នុងសប្តាហ៍នេះ។