សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ

2026/06/03 02:44:58 pm        290

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ធំ។

ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ជាលើកទី១២ នៅខេត្តកំពង់ធំនេះ។ ការចុះជួបសំណេះសំណាលនេះ ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជាមានក្រឡាផ្ទៃ ១៥.០៦១គ.ម២ មាន ក្រុង ១, ស្រុក ៨, ឃុំ ៧៣, សង្កាត់ ៨ និងមានភូមិ ៧៦៥ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ២០៤.៣៩៣ គ្រួសារ ស្មើនឹង ៨៨០.៨៩៦ នាក់។ខេត្តកំពង់ធំជាខេត្តដែលពឹងផ្នែកលើវិស័យកសិកម្ម ក្នុងនោះការបង្កបង្កើនផលដំណាំស្រូវរបស់ ប្រជាពលរដ្ឋទាំងស្រូវប្រាំង និងស្រូវវស្សាមានចំនួនប្រមាណ ៣៤ម៉ឺន ហិកតា ផ្តល់ទិន្នផលសរុបជាង ១លានតោនក្នុង១ឆ្នាំ។ ផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន ១៦៨.១៥២ ហ.ត ក្នុងនោះ ផ្ទៃដីប្រមូលផល មានចំនួន ១៦១.១៥៦ ហ.ត និងទិន្នផលមធ្យម ១,៥តោន/ហ.ត/ឆ្នាំ។ ដំណាំដំឡូងមីមានចំនួន ៥៥.២១៦ ហ.ត មានទិន្នផលប្រមាណ ២២តោន/ហ.ត ដំណាំស្វាយកែវរមៀតមានចំនួន ៩.៧៤៧ ហ.ត មានផ្ទៃដីប្រមូលផល ៧.៨៧៥ ហ.ត និងបរិមាណផល ១៩៧.៨១៥តោន។ ផ្ទៃដីដាំដុះកៅស៊ូដោយ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំង២៨ មានចំនួន ៥២.៨៧៣ ហ.ត ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៤៩.១២៧ ហ.ត។ កៅស៊ូគ្រួសារមានចំនួន ២០.៥៩៦ ហ.ត មានផ្ទៃដីចៀជ័រ ១៨.៣៦៤ហ.ត និងមាន បរិមាណផលសរុបប្រមាណជាង ៩ម៉ឺនតោន។

ផ្សារភ្ជាប់ទៅនឹងសក្តានុពលនៃវិស័យកសិកម្ម ខេត្តកំពង់ធំមានប្រព័ន្ធធារាស្ត្រចំនួន ១៨១ កន្លែង ក្នុងនោះ ប្រព័ន្ធធារាសាស្ត្រខ្នាតធំមាន ៥ កន្លែង, ខ្នាតមធ្យម ១២៧ កន្លែង និងខ្នាតតូច ៤៩ កន្លែង។ លើសពីនេះទៀត ខេត្តកំពង់ធំមានសំណង់ស្ទាក់ទឹកធំៗ ៥ កន្លែង គឺ ទំនប់១មករា, ទំនប់៦មករា, ទំនប់ ៣០កញ្ញា, ទំនប់កំពង់គោ និងទំនប់ដងកាំបិត និងមានប្រព័ន្ធធារាសាស្ត្រស្ទឹងស្លាប់ មានមុខងាររំដោះ ទឹកជំនន់ស្ទឹងសែន និងសម្រាប់ការធ្វើកសិកម្មផងដែរ។

ក្រៅពីវិស័យកសិកម្ម ខេត្តកំពង់ធំក៏ជាមជ្ឈមណ្ឌលទេសចរណ៍សំបូរបែបផងដែរ ក្នុងនោះ ខេត្តមាន រមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និងកែច្នៃសរុបចំនួន ១៧ ទីតាំង សហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ចំនួន ៥ កន្លែង និងតំបន់គោលដៅទេសចរណ៍ ១១ កន្លែង ផងដែរ។ នៅក្នុង ឆ្នាំ២០២៥កន្លងទៅនេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តកំពង់ធំសរុបចំនួន ៨២៨.២៤៥ នាក់ កើនឡើង ២៤,២៥% ធៀបនឹងឆ្នាំ២០២៤ (ទេសចរជាតិ ៨០៦.០៦៩ នាក់ ទេសចរអន្តរជាតិ ២២.១៧៦ នាក់)។

ខេត្តកំពង់ធំបាននិងកំពុងប្រែមុខមាត់ថ្មី និងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីប្រែក្លាយ សក្តានុពលរបស់ខេត្តដែលមានផ្ទៃដីធំជាងគេ និងនៅចំចំណុចកណ្តាលប្រទេស សម្បូរទៅដោយធនធានទឹក និង មានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ច កាន់តែរឹងមាំ និងអាចឈរជើងយូរអង្វែង រួមទាំងជះឥទ្ធិពលទៅដល់ខេត្តជុំវិញជាច្រើនទៀត ស្របតាមចក្ខុវិស័យរបស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត «ប្រែក្លាយខេត្តកំពង់ធំ លែងឱ្យជាខេត្តមួយដែលគេទៅហួសមកហួស ទាំងវិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍»។ គិតមកដល់ពេលនេះ ខេត្តកំពង់ធំទទួលបាននូវគម្រោងវិនិយោគជាបន្តបន្ទាប់ ទាំងសាធារណៈ និងឯកជន ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដូចជា ផ្លូវ ស្ពាន ប្រឡាយទឹក ទំនប់ទឹក សាលារៀន និងមន្ទីរពេទ្យជាដើម បាននិងកំពុងសាងសង់ ជួសជុល និងកែលម្អជាបន្តបន្ទាប់។ ទន្ទឹមនេះ ការអភិវឌ្ឍ ក្រុងស្ទឹងសែន បាននិងកំពុងធ្វើឱ្យក្រុងស្ទឹងសែនប្រែមុខមាត់ថ្មីផងដែរ តាមរយៈការរៀបចំកែលម្អច្រាំង ការស្ថាបនា ផ្លូវដើរស្របតាមដងស្ទឹង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាកន្លែងហាត់ប្រាណសាធារណៈ និងផ្សាររាត្រី ជាដើម។ ជាមួយគ្នានេះ ក៏មានការដំឡើងបង្គោលសូឡាបំភ្លឺនៅតាមបណ្តោយដងផ្លូវជាតិលេខ៦ និងទីប្រជុំជន សំខាន់ៗ ចំនួន ៧ ០០០ដើមផងដែរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm