អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់

2026/06/03 10:00:40 am        89

យោធាសហរដ្ឋអាមេរិក បានបាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងមួយគ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ជាផ្នែកមួយនៃការបិទផ្លូវដែលត្រូវបានដាក់ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាអ្នកដែលកំពុងដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ឱ្យចរចាកិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌរបស់លោក។

ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក បានបង្ហោះវីដេអូមួយដែលបង្ហាញពីមីស៊ីលវាយប្រហារនាវាដឹកប្រេង និងបាននិយាយថា ខ្លួនបានកំណត់គោលដៅលើបន្ទប់ម៉ាស៊ីនរបស់នាវា M/T Lexie បំពាក់ទង់ជាតិប្រទេសបុតស្វាណា ដែលបានធ្វើឱ្យនាវាលែងដំណើរការ។

ទីបញ្ជាការកណ្តាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្រុមនាវិកនៅលើនាវា មិនអើពើទៅនឹងការព្រមានដដែលៗ ដោយមិនគោរពតាមការណែនាំពីកងកម្លាំងសហរដ្ឋអាមេរិក»។

យន្តហោះអាមេរិកមួយគ្រឿង បានធ្វើឱ្យនាវានេះលែងដំណើរការដោយបានបាញ់មីស៊ីល Hellfire ទៅលើបន្ទប់ម៉ាស៊ីនរបស់នាវា រារាំងនាវាដឹកប្រេងមិនឱ្យទៅដល់្រទេសអ៊ីរ៉ង់»។

នាវា Lexie គឺជានាវាទី៦ដែលយោធាសហរដ្ឋអាមេរិកធ្វើឲ្យលែងដំណើរការចាប់តាំងពីខ្លួនបានចាប់ផ្តើមបិទផ្លូវទឹកអ៊ីរ៉ង់នៅថ្ងៃទី១៣ ខែមេសា។ យោធាសហរដ្ឋអាមេរិក និយាយថា ខ្លួនក៏បានបង្វែរទិសដៅនាវាចំនួន១២២ គ្រឿងដែលលព្យាយាមចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់ រហូតមកដល់ពេលនេះ។



អត្ថបទដែលទាក់ទង

ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
2026/06/13 01:15:02 pm        2
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
2026/06/13 01:11:43 pm        4
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
2026/06/13 01:08:52 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង

2026/06/13 01:15:02 pm
​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
2026/06/13 01:11:43 pm
​សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
2026/06/13 01:08:52 pm
​BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
2026/06/13 12:52:39 pm
​រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
2026/06/13 12:25:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am