អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន

2026/06/03 05:03:49 pm        52

អ៊ីស្រាអែល និងហេសបូឡា បានបាញ់ប្រហារដាក់គ្នាកាលពីថ្ងៃអង្គារ ២ មិថុនាសប្ដាហ៍នេះ ខណៈក្រុមអ្នកការទូតលីបង់ និងអ៊ីស្រាអែល បានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាដោយផ្ទាល់ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ក្រុមសកម្មប្រយុទ្ធនេះគឺជាឧបសគ្គតែមួយគត់ចំពោះកិច្ចព្រមព្រៀងសន្តិភាព។

ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកបានសម្របសម្រួលកិច្ចព្រមព្រៀងមួយ ដែលស្ថានទូតលីបង់ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក្រោយមកបាននិយាយថា ដំបូងឡើយនឹងគ្របដណ្តប់តែការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត និងការវាយប្រហាររបស់ហេសបូឡាលើទឹកដីអ៊ីស្រាអែល មុនពេលពង្រីកវិសាលភាព។

អ៊ីស្រាអែលបានប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា ចាប់តាំងពីក្រុមនេះបានអូសទាញលីបង់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលចេះតែរីកធំ ដោយវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ២ មីនា២០២៦នេះ ដើម្បីគាំទ្រអ៊ីរ៉ង់ ក្រោយអាមេរិក និងអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំនេះ។

ភាគីទាំងពីរមិនបានទទួលយកកិច្ចព្រមព្រៀងរបស់លោក Trump ជាសាធារណៈនោះទេ ដោយមន្ត្រីជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Mahmud Qomati បានប្រាប់សារព័ត៌មាន AFP នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ក្រុមនេះ "នឹងមិនទទួលយកបទឈប់បាញ់ដោយផ្នែកទេ"។

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលមួយចំនួនបានបណ្តាលឱ្យមានមនុស្សស្លាប់ លើទីតាំងប្រហែល៣០ កន្លែងនៅទូទាំងភាគខាងត្បូងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm