អន្តរជាតិ៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គលនិងអង្គភាពចំនួន៤០ ដែលជាប់ពាក់ព័ន្ធជាមួយធនាគារ និងអ្នកមានអំណាចរុស្ស៊ី សម្រាប់ការព្យាយាមគេចវេសពីទណ្ឌកម្ម ដែលបានដាក់ ជុំវិញការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាសអំពីទណ្ឌកម្មដែលត្រូវបានដាក់បន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍។