ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង

2026/06/03 05:08:03 pm        63

រុស្ស៊ី បានវាយប្រហារទៅលើប្រទេសអ៊ុយក្រែនដោយយានដ្រូនរាប់រយគ្រឿងនិងមីស៊ីលរាប់សិបគ្រាប់ កាលពីថ្ងៃអង្គារ ទី ២ ខែមិថុនា ដោយបានសម្លាប់មនុស្ស២៣នាក់ និងរបួស១៣០នាក់ ហើយប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា ទីក្រុងមូស្គូ អាចបើកការវាយប្រហារថ្មីសម្រាប់យប់ទីពីរជាប់ៗគ្នា។

ការវាយប្រហារលើទីក្រុងនានា រួមទាំងទីក្រុងគីវនិងទីក្រុង Dnipro បានកើតឡើងបន្ទាប់ពីការព្រមានរបស់រុស្ស៊ីពីការវាយប្រហារ «ជាប្រព័ន្ធ» លើរដ្ឋធានី បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើអន្តេវាសិកដ្ឋានមួយកន្លែងនៅក្នុងតំបន់ Luhansk របស់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី កាលពីខែមុន។ ទីក្រុងគីវ បានបដិសេធថា មិនបានកំណត់គោលដៅលើអន្តេវាសិកដ្ឋាន នោះទេ។

វាគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើកទីបីលើទីក្រុងគីវក្នុងរយៈពេលមិនដល់មួយខែ ប៉ុន្តែរុស្ស៊ី បានវាយប្រហារទីក្រុងរបស់អ៊ុយក្រែនឥតឈប់ឈរ រួមទាំងទីក្រុងគីវ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងតូចជាងខ្លួនក្នុងឆ្នាំ២០២២។ ការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកសម្រាប់សង្គ្រាមនៅអ៊ុយក្រែនបានជាប់គាំង ដោយទីក្រុងវ៉ាស៊ីនតោនផ្តោតសំខាន់លើអ៊ីរ៉ង់ ខណៈការរុលទៅមុខរបស់រុស្ស៊ីនៅលើសមរភូមិបានថយចុះនៅឆ្នាំនេះ ហើយទីក្រុងគីវបានបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ លោក Zelenskyy បាននិយាយដដែលៗថា អ៊ុយក្រែនខ្វះសព្វាវុធដើម្បីទប់ទល់នឹងមីស៊ីលរបស់រុស្ស៊ីដែលបាញ់ចូលមក ហើយវា«គួរឲ្យសោកស្តាយ កម្រិតបច្ចុប្បន្ននៃការផ្គត់ផ្គង់សម្រាប់ការពារដែនអាកាសរបស់យើង មិនផ្តល់លទ្ធភាពឲ្យយើងស្ទាក់ចាប់មីស៊ីលមួយចំនួនធំបានទេ»។

ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ជូនប្រព័ន្ធស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត(Patriot) បន្ថែមទៀត។


អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm