កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ

2026/06/03 05:55:29 pm        210

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ (The 35th Meeting of the ASEAN Directors-General of Customs)” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំគណៈប្រតិភូនៃរដ្ឋបាលគយអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែក រដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។

ឯកឧត្តម Azizil Hakim Brahim អគ្គនាយកស្តីទី នៃរដ្ឋបាលគយប្រ៊ុយណេ និងជាប្រធានផុតអាណត្តិនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា និងបានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលរដ្ឋបាលគយអាស៊ានសម្រេចបានក្នុងអាណត្តិ ដែលលោកបានទទួលជាប្រធានលើកទី៣៤កន្លងមក។ លទ្ធផលទាំងនេះបង្ហាញពីស្មារតីសាមគ្គីរបស់អាស៊ានក្នុងការបង្កើតសហគមន៍គយអាស៊ានទំនើប ដែលត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ ឯកឧត្តម ប្តេជ្ញាបន្តការគាំទ្រពេញទំហឹងដល់កម្ពុជា ដែលជាប្រធានថ្មី ក្នុងការបន្តដឹកនាំកិច្ចសហប្រតិបត្តិការគយអាស៊ានឱ្យមានភាពរីកចម្រើន និងសម្រេចបានលទ្ធផលកាន់តែប្រសើរ ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានប្តូរវេន បានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពស្មុគ្រស្មាញ និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការគយរួមគ្នាក្នុងចំណោមរដ្ឋបាលគយអាស៊ាន និងអាស៊ានដៃគូកាន់តែដើរតួនាទីសំខាន់ ដើម្បីពង្រឹងការតភ្ជាប់ និងបង្កើតភាពធន់ តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមាហរណកម្មតំបន់ ការលើកកម្ពស់តម្លាភាព និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យគយ ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៦–២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ២០២៦–២០៣០ ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមជាប្រធានកិច្ចប្រជុំ កម្ពុជាប្តេជ្ញានឹងបន្តដឹកនាំការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឱ្យមានប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយប្រទេសសមាជិក និងដៃគូសន្ទនា ដើម្បីធានាថាកិច្ចសហប្រតិបត្តិការគយអាស៊ានអាចឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា បានស្នើដាក់ចេញទិសដៅគោលនយោបាយគន្លឹះ ជូនរដ្ឋបាលគយអាស៊ានពិចារណា ចំនួន៥ចំណុចសំខាន់ៗ រួមមាន ៖ ១. ជំរុញសមាហរណកម្មឌីជីថលក្នុងអាស៊ាន រួមមាន ការអនុ-វត្តឱ្យបានពេញលេញនូវប្រព័ន្ធបញ្ជរតែមួយជាតិ តាមផែនទីចង្អុលផ្លូវជំនាន់ថ្មី ២០២៦–២០៣០; ២. ពង្រឹងគំនិតផ្តួចផ្តើមកិច្ចសម្រួលពាណិជ្ជកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេស ពង្រីកការទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO-MRA) ទៅកាន់ដៃគូសន្ទនាអាស៊ាន; ៣. ពង្រឹងការតភា្ជប់ការដឹកជញ្ជូនក្នុងតំបន់ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនដោយរលូន រួមទាំង ការប្រើប្រាស់ប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ASEAN ACTS) ឱ្យបានទូលំទូលាយ; ៤. ពង្រឹងកិច្ចសហប្រតិបត្តិការគយលើការអនុវត្តច្បាប់ តាមរយៈការចែករំលែកព័ត៌មានទាន់ពេលនិងការអនុវត្តប្រតិបត្តិការគយរួមគ្នា និង ៥. វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ។

 សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំនេះ អគ្គនាយកគយអាស៊ាន ក៏មានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូ នៃអង្គការគយពិភពលោក រដ្ឋបាលគយអូស្រ្តាលី រដ្ឋបាលគយចិន រដ្ឋបាលគយជប៉ុន និងរដ្ឋបាលគយកូរ៉េ ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ព្រមទាំងប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃ វិស័យឯកជន សំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប​ (EU-ABC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក​ (US-ABC) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm