ព្យុះត្រូពិក Jangmi វាយប្រហារប្រទេសជប៉ុន ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់លំនៅឋាន៦ម៉ឺនខ្នង

2026/06/03 06:16:03 pm        60

ព្យុះត្រូពិក Jangmi ដ៏មានឥទ្ធិពលបានបោកបក់ពាសពេញប្រទេសជប៉ុននៅព្រឹកថ្ងៃពុធ៣មិថុនានេះ ដោយមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ដែលរំខានដល់ការដឹកជញ្ជូន និងអាជីវកម្ម ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់លំនៅឋានរាប់ម៉ឺនខ្នង។

ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា ចំណុចកណ្ដាលរបស់ព្យុះ ស្ថិតនៅក្បែរកោះ Honshu ភាគកណ្តាល ដោយបោះពួយរឆ្ពោះទៅទិសឦសានរបស់តំបន់តូក្យូ ដោយកម្លាំងខ្យល់បក់អតិបរមារហូតដល់២៥ ម៉ែត្រ ក្នុងមួយវិនាទី ដោយបន្ថែមថា តំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងហានិភ័យកើនឡើងនៃ "គ្រោះមហន្តរាយគំរាមកំហែងដល់អាយុជីវិត"។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Minoru Kihara បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ព្យុះនេះបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជិត៦ម៉ឺនខ្នងរហូតមកដល់ពេលនេះ។

ការព្រមានអំពីការជម្លៀសត្រូវបានចេញដល់ប្រជាជនរាប់ម៉ឺននាក់នៅក្នុងខេត្តចំនួនប្រាំបីនៅទូទាំងភាគនិរតី កណ្តាល និងខាងកើតប្រទេសជប៉ុន។

ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងក្រុមហ៊ុន Japan Airlines និង All Nippon Airways បានលុបចោលសេវាកម្មអន្តរជាតិ និងក្នុងស្រុកជិត៩០០ជើង នៅព្រឹកថ្ងៃពុធនេះ។

សេវាកម្មរថភ្លើងល្បឿនលឿនមួយចំនួននៅកោះ Kyushu ភាគនិរតី និងតំបន់ភាគខាងលិចនៃប្រទេសជប៉ុនត្រូវបានពន្យារពេល ខណៈក្រុមហ៊ុន East Japan Railway បាននិយាយថា សេវាកម្មរថភ្លើងមួយចំនួននៅតំបន់តូក្យូត្រូវបានផ្អាក ហើយសេវាកម្មជាច្រើនទៀតអាចនឹងរងផលប៉ះពាល់ក្នុងអំឡុងពេលថ្ងៃ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm