កូរ៉េខាងជើងរិះគន់សម្ដីមន្ត្រីយោធាអាមេរិកដែលប្រៀបធៀបកូរ៉េខាងត្បូងទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី

2026/06/03 06:26:49 pm        62

កូរ៉េខាងជើងនៅថ្ងៃពុធ ៣ មិថុនាសប្ដាហ៍នេះ បានរិះគន់ការអត្ថាធិប្បាយដោយមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងដែលប្រៀបធៀបប្រទេសទទួលឲ្យឈរជើងនៃកងកម្លាំងអាមេរិក មួយនេះទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី ដោយនិយាយថាវាឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ប្រទេសចិន។

លោកឧត្តមសេនីយ៍ Xavier Brunson បានធ្វើអត្ថាធិប្បាយនេះក្នុងបទសម្ភាសន៍មួយ ខណៈការរំពឹងទុកកំពុងកើនឡើងថា ទីក្រុងវ៉ាស៊ីនតោនអាចស្វែងរកការពង្រីកតួនាទីកងកម្លាំងសហរដ្ឋអាមេរិកនៅកូរ៉េ (USFK) ដើម្បីទប់ទល់នឹងឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន។

កងទ័ពអាមេរិកប្រហែល ២៨.៥០០ នាក់កំពុងឈរជើងនៅកូរ៉េខាងត្បូងដើម្បីជួយការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) គ្រប់គ្រងដោយរដ្ឋបានចេញផ្សាយអត្ថាធិប្បាយមួយដោយអ្នកវិភាគលោក Kim Myong Chol ដែលបាននិយាយថា ការកត់អត្ថាធិប្បាយរបស់លោក Brunson បានបង្ហាញថាសហរដ្ឋអាមេរិកជា អ្នកយាយីសន្តិភាព និងចក្រភពសង្គ្រាមដ៏អាក្រក់បំផុតរបស់ពិភពលោក។

លោក Kim ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន និងត្រូវបានគេចាត់ទុកថាជាអ្នកនាំពាក្យក្រៅប្រទេសក្រៅផ្លូវការសម្រាប់កូរ៉េខាងជើង បាននិយាយថា ការអត្ថាធិប្បាយនេះបានឆ្លុះបញ្ចាំងពីរបៀបដែលទីក្រុងវ៉ាស៊ីនតោនមានបំណងប្រើប្រាស់កូរ៉េខាងត្បូង ជាឧបករណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់មួយដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រក្នុងតំបន់របស់ខ្លួនដែលមានគោលបំណងទប់ស្កាត់ប្រទេសចិន៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm