អ្នកតំណាងតំបន់ មេដឹកនាំសហជីព និងអង្គការសង្គម បានប្រមូលផ្តុំគ្នានៅទីក្រុង El Alto កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ដោយបានបញ្ជាក់ជាថ្មីថា ក្រុមអ្នកតវ៉ានឹងនៅតែមាននៅតាមទីតាំងបិទផ្លូវ រយៈពេលមួយខែបន្ទាប់ពីមានការរំខាន ដែលបានធ្វើឱ្យប្រទេសបូលីវីរង្គោះរង្គើ។

យោងតាមរដ្ឋបាលផ្លូវហាយវេប្រទេសបូលីវីបានឲ្យដឹងថា ការប្រមូលផ្តុំគ្នា ដែលបច្ចុប្បន្នឈានចូលដល់ ៣៣ថ្ងៃ បានបង្កើតការបិទផ្លូវយ៉ាងហោចណាស់៩០កន្លែង។

អ្នកដឹកនាំការតវ៉ា បាននៅជួរមុខក្នុងការដាក់សម្ពាធកាន់តែខ្លាំងឡើងលើរដ្ឋាភិបាល ដោយបានអំពាវនាវកាលពីដើមខែនេះឱ្យប្រធានាធិបតីចុះចេញពីតំណែង។ ក្រុមបាតុករ បានគាំទ្រការអំពាវនាវឱ្យលាលែងពីតំណែងរបស់ប្រធានាធិបតី លោក Rodrigo Paz Pereira និងទាមទារឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ក្នុងអំឡុងពេលមានភាពវឹកវរ។
កាលពីសប្តាហ៍មុន លោក Paz មានចំណាត់ការឈានទៅរកការប្រកាសរដ្ឋក្នុងគ្រាអាសន្នដែលអាចបញ្ជូនកងទ័ពទៅកាន់ដងផ្លូវនានាដើម្បីស្តារឡើងវិញភាពស្ងប់ស្ងាត់។ ក្រុមអ្នកតវ៉ា ក៏ចង់ឱ្យរដ្ឋាភិបាលថ្មីកាត់បន្ថយវិធានការរឹតត្បិតថវិកា និងដោះស្រាយការកើនឡើងការចំណាយលើជីវភាពរស់នៅ ផងដែរ។