ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន

2026/06/03 07:02:19 pm        68

កាលពីថ្ងៃអង្គារ២មិថុនាសប្ដាហ៍នេះ ប្រទេសចិនបានចោទប្រកាន់ប្រមុខការពារជាតិហ្វីលីពីនថាគ្មានការដឹងគុណចំពោះទំនិញសំខាន់ៗរបស់ចិន និងប្រើប្រាស់បញ្ហាអំពីជីវភាពរស់នៅរបស់ប្រជាជនសម្រាប់នយោបាយ បន្ទាប់ពីមានការលើកឡើងអំពីប្រទេសចិនថាជាការគំរាមកំហែង។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភាថ្មីៗនេះ ថា ប្រទេសចិននៅតែជា «ការគំរាមកំហែងធ្ងន់ធ្ងរ» ដែលគ្មានការបង្ហាញពីសុច្ឆន្ទៈល្អរយៈពេលវែង ទោះបីជាទីក្រុងប៉េកាំងទើបតែផ្តល់ជំនួយជីកសិកម្ម និងប្រេងឥន្ធនៈក្នុងអំឡុងពេលខ្វះខាតទាក់ទងនឹងសង្គ្រាមក៏ដោយ។

ក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងទាំងនោះបានបង្ហាញថា លោក Teodoro «ត្រូវបានជំរុញដោយផលប្រយោជន៍ផ្ទាល់ខ្លួន» ហើយពុំបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាជន ឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ប្រសិនបើបុគ្គលបែបនេះត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពតាមតែអំពើចិត្ត តើប្រទេសចិននឹងបន្តផ្តល់ជំនួយ និងសម្ភារៈដល់ប្រទេសហ្វីលីពីនដោយរបៀបណា? ។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍នៅខាងក្រៅវេទិកាកិច្ចសន្ទនា Shangri-La របស់ប្រទេសសិង្ហបុរី ដែលជាវេទិកាការពារជាតិកំពូលរបស់អាស៊ី រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Gilberto Teodoro បាននិយាយថា វាជារឿងធម្មតាទេសម្រាប់ប្រទេសដូចជាសហរដ្ឋអាមេរិក និងចិនក្នុងការព្យាយាមបន្ធូរបន្ថយភាពតានតឹង ព្រោះនៅពេលដែលពួកគេមានសមភាពខាងការពារជាតិ នោះមានការគោរព និងសមត្ថភាពក្នុងការកែសម្រួលដោយសារតែកម្រិតដែលប្រទេសទាំងពីរមាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm