សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ

2026/06/03 12:20:38 pm        120

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និងវិន័យរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចការពារជាតិមាតុភូមិរបស់កម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព, ភាពស័ក្ដិសិទ្ធិ និងសមធម៌ តាមរយៈការសិក្សាដាក់ចេញនូវ គោលនយោបាយផែនការយុទ្ធសាស្ត្រ និងកម្មវីធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាពសំដៅអប់រំបណ្ដុះបណ្តាល ប្រជាជនកម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមានចំណេះដឹងទូលាយ, ជំនាញពិតប្រាកដ, សីលធម៌ និង វិន័យ, ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្ត រឹងមាំ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

សម្ដេចធិបតី បានបន្តថារាជរដ្ឋាភិបាលនឹងបន្តចាត់ទុកការអភិឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាការងារអាទិភាពខ្ពស់ ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងវែង តាមរយៈការបន្តបង្កើនការវិភាជថវិកាជាតិដល់វិស័យសង្គមកិច្ច, និយាយជារួម និងវិស័យអប់រំ និង សុខាភិបាល និយាយដោយឡែក គឺបន្តបង្កើនថវិកាជាបន្តបន្ទាប់ មិនមានការកាត់ថវិកាដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួននាពេលកន្លងទៅឡើយ។

សម្ដេចធិបតីបានថ្លែងថា៖«ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និងវិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និង ទាន់ពេល ទៅនឹងសេចក្តីត្រូវការ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង កិច្ចការពារជាតិមាតុភូមិ»។

សូមបញ្ជាក់ថា ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ, ការជំរុញអនុវត្តឱ្យសម្រេចបានជោគជ័យនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមជាមួយការជំរុញអនុវត្ត «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុង បរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» និង «កម្មវិធី ជំរុញការកែលម្អបរិយាកាសសម្រាប់ធុរកិច្ច និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០២៥-២០២៨» សំដៅរួមចំណែក ដោះស្រាយបញ្ហាជារចនាសម្ព័ន្ធសំខាន់ៗ ឱ្យកាន់តែចំទិសដៅ និងប្រសិទ្ធភាពស្របតាមបរិការណ៍សង្គម-សេដ្ឋកិច្ចកម្ពុជា, តំបន់ និងសកល ដែលកំពុងវិវដ្តយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន។

ក្នុងន័យនេះ, គោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៧-២០២៩ បានកំណត់អាទិភាពបន្ថែមទៀតការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងធានាស្ថិរភាពនយោបាយ និងម៉ាក្រូ-សេដ្ឋកិច្ច៖ រាជរដ្ឋាភិបាល ទឹកដី, ការការពារសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច, សមិទ្ធផលសង្គម និងជំរុញការដោះស្រាយបញ្ហាគ្រោះអាសន្ននានា ក្នុងសង្គម នឹងបន្តផ្តល់អាទិភាពដល់កិច្ចការការពារអធិបតេយ្យជាតិ និងបូរណភាពជាចម្បង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តជំរុញការធ្វើ ពិពិធកម្មសេដ្ឋកិច្ច និងអភិវឌ្ឍប្រភពថ្មីនៃកំណើន ដោយផ្តោតលើការពង្រឹងមូលដ្ឋានគាំទ្រកំណើន ប្រកបដោយចីរភាព តាមរយៈការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ, ការអភិវឌ្ឍ ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក, និងការលើកកម្ពស់ការកែច្នៃ សម្រាប់ជំនួសការនាំចូល និងជំរុញ ការនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ស្របតាមអាទិភាពគោល-នយោបាយ ដែលបានដាក់ចេញ៕


អត្ថបទដែលទាក់ទង

ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
2026/06/03 01:43:40 pm        2
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
2026/06/03 12:53:11 pm        1
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
2026/06/03 12:38:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ

2026/06/03 01:43:40 pm
​ក្រុមជម្រើសជាតិបារាំងជួបប្រធានាធិបតីបារាំង Emmanuel Macron មុនចេញដំណើរទៅ World Cup
2026/06/03 01:40:42 pm
​តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
2026/06/03 01:25:23 pm
​ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
2026/06/03 12:53:11 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
2026/06/03 12:38:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am