អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ

2026/06/03 12:22:00 pm        116

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅ​ថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ Ruttapol Naowarat បាន​បញ្ជាក់​ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់​ (Thaksin Shinawatra) ត្រូវបានដោះលែងពីពន្ធនាគារ សម្រាប់​រយៈ​ពេល​ដែល​នៅសល់​ បន្ទាប់ពីទទួល​បាន​ការ​លើកលែងទោសពីអង្គ​ព្រះមហាក្សត្រ។

លោក ថាក់ស៊ីន ​គ្រោង​នឹង​បញ្ចប់ការ​ជាប់​​ទោស​របស់​លោក ​នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​នេះ ហើយ​លោក​កំពុង​អនុវត្ត​ទោស​ចុង​ក្រោយ ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​មាន​លក្ខខណ្ឌ​ សម្រាប់​ការ​ដោះលែង​។

ក្រោមព្រះរាជក្រឹត្យឆ្នាំ២០២៦ ស្តីពីការលើកលែងទោសពីព្រះមហាក្សត្រ អ្នកដែលត្រូវបានដោះលែងដែលមានរយៈពេលនៅសល់មិន​ដល់​ ១ឆ្នាំ សម្រាប់​ការ​អនុវត្ត​ទោសរបស់ពួកគេ មានសិទ្ធិទទួលបានការដោះលែង ប្រសិន​បើ​ពួកគេមិន​ស្ថិតនៅក្នុងរង្វង់​ប្រភេទក្រុម​ជាក់លាក់ដែលមិនមានសិទ្ធិគ្រប់គ្រាន់​។

សារព័ត៌មាន​ Thai Enquirer បាន​រាយការណ៍ថា លោក Ruttapol បាននិយាយថា ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិករបស់លោក ថាក់ស៊ីន អាចត្រូវបានដកចេញភ្លាមៗ បន្ទាប់ពីមាន​ការលើកលែងទោស ទោះបីជាគណៈកម្មាធិការខេត្ត នៅតែត្រូវបំពេញនីតិវិធីរដ្ឋបាលដែលត្រូវការ ដើម្បីអនុវត្តក្រឹត្យនេះក៏ដោយ។

គួរ​បញ្ជាក់ថា ការសម្រេច​នេះ​នាំមកនូវការបញ្ចប់មុនកាលកំណត់ ចំពោះការរឹតបន្តឹងផ្នែកច្បាប់ដែលត្រូវបាន​ដាក់លើលោក ថាក់ស៊ីន បន្ទាប់ពីលោក​បាន​វិលត្រឡប់ទៅ​កាន់ប្រទេសថៃវិញ កាល​ពី​ខែសីហា ឆ្នាំ២០២៣ ក្រោយពី​​បាននិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ៕


អត្ថបទដែលទាក់ទង

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
2026/06/03 12:22:00 pm        1
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
2026/06/03 12:02:19 pm        1
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
2026/06/03 11:53:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ

2026/06/03 01:43:40 pm
​ក្រុមជម្រើសជាតិបារាំងជួបប្រធានាធិបតីបារាំង Emmanuel Macron មុនចេញដំណើរទៅ World Cup
2026/06/03 01:40:42 pm
​តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
2026/06/03 01:25:23 pm
​ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
2026/06/03 12:53:11 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
2026/06/03 12:38:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am